រថយន្ត​MASDA​ បុក​គូថ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ចត​ស្ងៀម​លើ​ចិញ្ចើម​ផ្លូវ​ បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​៤​នាក់​

03-March-2019 | ដោយ ពលមនសិការ

កំពង់ធំ​៖​ មនុស្ស​៤​នាក់​ បាន​រង​របួសធ្ងន់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​រថយន្ត​។​ ឧបទ្ទវហេតុ​នោះ​បាន​កើតឡើង​ នៅ​ថ្ងៃ​ទី​០៣​ ខែមីនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០៣​និង​១៤​នាទី​ លើ​ផ្លូវ​កំណាត់​ផ្លូវជាតិ​លេខ​០៦​ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៨៣-១៨៤​ ភូមិ​ព្រៃ​ប្រស់​ ឃុំ​ត្បែង​ ស្រុក​កំពង់ស្វាយ​ ខេត្តកំពង់ធំ​។​

ប្រភព​ដដែល​បន្ត​ថា​មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ ម៉ាស់​ស្តា​ ពណ៌​បៃតងចាស់​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​2.1179​ បើកបរ​ដោយ​ឈ្មោះ​ អោ​ក​ មក​រា​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ (​មុខរបរ​ទាហាន​នៅ​កងពល​លេខ​៣)​ នៅ​ភូមិ​កំពង់ធំ​ សង្កាត់​កំពង់ធំ​ ខេត្តកំពង់ធំ​(​របួសធ្ងន់​)​។​ អ្នក​រួម​ដំណើរ​ជាមួយ​ចំនួន​០៣​នាក់​ ទី​១-​ឈ្មោះ​ គី​ណូ​ រិ​ការ​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ (​របួសធ្ងន់​)​ ២-​ឈ្មោះ​ អោ​ក​ ស៊ីវ​អ៊ី​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ (​របួសធ្ងន់​)​ និង​ទី​៣-​ឈ្មោះ​ អោ​ក​ ហុង​អឺ​ អាយុ​២២​ឆ្នាំ​ (​របួសធ្ងន់​)​។​ អ្នក​ទាំង​បី​រស់នៅ​ជាមួយ​អ្នកបើកបរ​រថយន្ត​។​ ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​បៃតង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3A-6831​ បើកបរ​ដោយ​ឈ្មោះ​ អ៊ុ​ន​ គឹ​ម​សៀ​ ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​(​មុខរបរ​អាជីវករ​ទិញ​ស្រូវ​)​ នៅ​ភូមិ​សូ​សែន​ ឃុំ​សូ​សែន​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ (​នាំ​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ​ដើម្បី​សួរ​បំភ្លឺ​)​។​ អ្នក​រួម​ដំណើរ​ជាមួយ​ឈ្មោះ​ ស៊ុន​ ស៊ី​ណា​ ភេទ​ស្រី​ អាយុ​៣៧​ឆ្នាំ​ (​អាជីវករ​ទិញ​ស្រូវ​)​ (​ប្រពន្ធ​អ្នកបើកបរ​រថយន្ត​)​។​

​វត្ថុ​តាង​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ​។​ ​មូលហេតុ​ជាបឋម​បង្ក​ឡើង​អ្នកបើកបរ​រថយន្ត​ម៉ាស់​ស្តា​ ស្លាក​លេខ​ខេមរភូមិន្ទ​ បើកបរ​ក្នុង​ស្ថានភាព​ងងុយដេក​ បាន​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ ហ៊ី​យ៉ា​ន់​ដាយ​ ដែល​ឈប់​លើ​ជាយ​ផ្លូវ​ពីក្រោយ​ ៕

ចំនួនអ្នកទស្សនា

    20588077

  • ថ្ងៃនេះ641
  • ម្សិលមិញ11441
  • សប្តាហ៍នេះ30471
  • ខែនេះ145621
  • ឆ្នាំនេះ145621
  • សរុប20588077