កំពង់ធំ៖ ជំរឿនស្ថិតិប្រជាពលរដ្ឋទូទៅបានចាប់ផ្ដើមជាមួយគ្នានេះឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំនិងក្រុមការងារបានចុះពិនិត្យមើលស្ថានភាពមន្ត្រីធ្វើពីជំរឿនប្រជាពលរដ្ឋនៅសណ្ឋាគារក្លរៀរាត្រីថ្ងៃទី២ ខែមីនា ឆ្នាំ ២០១៩។
តាមការបញ្ជាក់របស់លោក ភោគ ចន្ទសេដ្ឋា ប្រធានមន្ទីរផែនការខេត្តកំពង់ធំបានឲ្យដឹងថាការធ្វើរឿនត្រូវបានប្រើប្រាស់មន្ត្រី ចំនួន២២៦៦ នាក់ ក្នុងនោះមន្ត្រីសម្ភាសន៍មានចំនួន ១៧៨៤នាក់ មន្ត្រីត្រួតពិនិត្យចំនួន ៤៤៦នាក់ និងមន្ត្រី បម្រុងចំនួន៣៦នាក់។ ក្នុងការធ្វើជំរឿនសម្រាប់ខេត្តកំពង់ធំមានចំនួន ៧៨០ភូមិ មានចំនួន១៧៨៤ EA។
លោកបានបន្តទៀតថាការធ្វើជំរឿនស្ថិតិប្រជាពលរដ្ឋគឺមានរយៈពេល១៤ ថ្ងៃក្នុងនោះចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី ២ ខែមីនាឆ្នាំ ២០១៩ យើងចុះបញ្ជីផ្ទះដល់ថ្ងៃទី៣ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ គឺជំរឿនស្ថិតិប្រជាពលរដ្ឋ ។ ដោយឡែកសម្រាប់យប់ថ្ងៃទី២ គឺយើងធ្វើសម្ភាសន៍មនុស្សឆ្លងកាត់ដែលបានមកស្នាក់នៅក្នុងតំបន់របស់យើងដូចជាផ្ទះសំណាក់ សណ្ឋាគារ ឬ ក៏គ្រួសារដែលគ្មានផ្ទះសម្បែងជាដើម។ ចាប់តាំងពីឆ្នាំ១៩៧៩ មកប្រទេសកម្ពុជាបានរៀបចំធ្វើជំរឿនស្ថិតិប្រជាពលរដ្ឋចំនួន៣ លើកទី១ គឺឆ្នាំ១៩៩៨ ទី២ ឆ្នាំ២០០៨ និងលើកទី៣ ឆ្នាំ២០១៩ ដោយសារប្រទេសកម្ពុជានៅឆ្នាំ២០១៨ បានជាប់ភារកិច្ចនូវការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រការធ្វើជំរឿនត្រូវបានមកលើកមកឆ្នាំ។
ឯកឧត្តម ឃិន សុង អគ្គនាយករងវិទ្យស្ថានជាតិស្ថិតិក្រសួងផែនការនិងជាមន្ត្រីប្រចាំតំបន់ខេត្តកំពង់ធំបានលើកឡើងថាអត្ថប្រយោជន៍នៃការធ្វើជំរឿនគឺដើម្បីយើងរាប់ចំនួនមនុស្សចង់ដឹងពីការកើនឡើងចំនួនប្រជាជនក្នុងរយៈពេល ១០ឆ្នាំ
ម្តង។
លោកបានបន្តទៀតថាការជំរឿនប្រជាជនសំដៅលើវិធីសាស្ត្រទាំងមូលនៃការប្រមូល ការចងក្រង ការវាយតម្លៃការវិភាគនិងការផ្សព្វផ្សាយទិន្នន័យអំពីប្រជាជននៃប្រទេសមួយ ជំរឿននេះពាក់ព័ន្ធដល់ការចុះបញ្ជីមនុស្សនិងកត់ត្រាលក្ខណៈរបស់មនុស្សម្នាក់ៗក្នុងចំណោមមនុស្សទាំងអស់តាមកាលបរិច្ឆេទកំណត់នៅពេលដែលធ្វើការចងក្រងនិងវិភាគព័ត៌មានដែលបានមកពីការធ្វើជំរឿន យើងអាចដឹងពីទំហំនិងរបាយប្រជាជនព្រមទាំងលក្ខណៈប្រជាសាស្ត្រសង្គមសេដ្ឋកិច្ចនិងវប្បធម៌នៃប្រជាជនហើយក៏ជាតម្រូវការចាំបាច់បំផុតក្នុងការធ្វើផែនការនិងធ្វើកម្មវិធីដ៏សមរម្យសម្រាប់អភិវឌ្ឍន៍ជាតិនិងតំបន់។
ជុំវិញការចុះពិនិត្យ ឯកឧត្តម សុខ លូ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមខិតខំឆ្លើយជាមួយ
មន្ត្រីជំរឿនឲ្យបានត្រឹមត្រូវពិតប្រាកដព្រោះថាជំរឿននេះមានសារសំខាន់ណាស់សម្រាប់ប្រទេសជាតិគឺអាចដឹងពីចំនួនប្រជាពលរដ្ឋពិតប្រាកដដើម្បីផែនការក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ ឯកឧត្តមបានបន្តថាការធ្វើជំរឿនគឺមិនជាប់ពាក់ព័ន្ធទៅនឹងផ្លូវច្បាប់រឺផ្នែកតុលាការនោះទេ ៕