ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ២នាក់ ជាក់ស្តែងពីបទរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន នៅពេលត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹង ដើម្បីការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន នៅចំណុចផ្លូវ១៨២ កែង២៦១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង២២នឹង៣០។
លោកវរសេនីយ៍ទោ សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ហេង លីង៉ូវ ហៅង៉ូវ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ សង្កាត់សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (ម្ចាស់ថ្នាំ) ទី២-ឈ្មោះ ចាន់ រដ្ឋា ហៅ ថា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅកន្លែងធ្វើការ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
វត្ថុតាងដែលបានចាប់យកៈក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច (សង្ស័យគ្រឿងញៀន), ម៉ូតូកូរេមួយគ្រឿងម៉ាក Honda Daelim Citi 100។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕