ព្រះវិហារ៖ នៅថ្ងៃសៅរ៍ ១១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត អមដំណើរដោយលោក ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យពាក់ព័ន្ធមួយចំនួន បានអញ្ជើញ សំណេះសំណាលសាកសួរសុខទុក្ខ កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត និងអធិការដ្ឋានគរបាលស្រុកគូលែន ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីលោក អធិការ អធិការរង នាយ នាយរងផ្នែក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីក្រោមឱវាទាំងអស់សរុបចំនួន ១១០នាក់ ។
សំណេះសំណាលក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ បានសំដែងនូវការកោតសរសើរដល់កងកម្លាំងនគរបាលគ្រប់ជំនាញទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ ដោយស្មារតីខ្ពស់ បំពេញភារកិច្ចស្នូលរបស់ខ្លួនទទួលបានជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរ ក្នុងរយៈពេល០១ឆ្នាំ២០១៨ កន្លងទៅ បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ បានជំរុញអោយកងកម្លាំងគ្រប់ជំនាញទាំងអស់ ត្រូវបន្តការខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងារអោយកាន់តែខ្លាំងខ្លាជាងឆ្នាំ២០១៨ នឹងត្រូវធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព បង្កាទប់ស្តាត់ បទល្មើសផ្សេងៗ ដែលតែងតែកើតមានក្នុងមូលដ្ឋានអោយខាងតែបាន ពិសេសត្រូវយកចិត្តទុកដាក់ជំរុញការអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល បទបញ្ជាសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អោយបានម៉ឺងម៉ាត់បំផុត ដើម្បីប្រជាពលរដ្ឋកាន់តែមានជំនឿជឿជាក់លើកិច្ច ប្រតិបត្តិការរបស់យើងនិងធានាបានការរស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្តគ្មានការភ័យខ្លាចជូនប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក សុខ ធឿន មេបញ្ជការរងភូមិភាគ៤ លោកឧត្តមសេនីយ៍ទោ សួសសុខ ដារ៉ា ស្នងការនគរបាលខេត្ត និងគណៈប្រតិភូអមដំណើរ បាននាំយកនូវថវិកាចុះសួរសុខទុក្ខកងកម្លាំងនគរបាលទេសចរណ៍ និងនគរបាលបេតិកភ័ណ្ឌ ដែលឈរជើងលើប្រសាទព្រះវិហារ និងបានអុចធូបសុំសេចក្តីសុខពីបារមីលោកតាឌី ផងដែរ ៕