សៀមរាប៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តសៀមរាប បានបញ្ជូនជនសង្ស័យ២នាក់ ទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
មន្ត្រីនគរបាលខេត្តសៀមរាប បានឱ្យដឹងថាជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន កាលពីថ្ងៃទី០៥ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៩និង៥០នាទី នៅលើដងផ្លូវចំណុចត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យទី១-ឈ្មោះ អ៊ួង វិបុល ភេទប្រុស ឆ្នាំកំណើត ១៩៨៨ មុខរបរធ្វើឆ័ត្របាំងថ្ងៃ នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ពីបទរក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(មានសារធាតុញៀនក្នុងខ្លួន) ទី២-ឈ្មោះ ធឿន ធូ ភេទប្រុស ឆ្នាំកំណើត១៩៩០ មុខរបរកម្មករនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ពីបទចាត់ចែងនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(មានសារធាតុញៀនក្នុងខ្លួន)។
ដកហូតវត្ថុតាងមានរួមមាន៖ថ្នាំម្សៅក្រាមពណ៌សថ្លាចំនួន ១កព្ចាប់ ស្មើនិងទម្ងន់ ០,៤ក្រាមទាំងសំបក, កូនថង់សំរាប់ច្រកថ្នាំញៀន និងកូនជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន១ ទូរស័ព្ទដៃចំនួន២គ្រឿង ៕