សៀមរាប៖ កាលពីថ្ងៃពុធ ០១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៦នឹង៣០នាទីព្រឹក មានករណីមនុស្សដេកស្លាប់ ស្ថិតនៅចំណុច ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថាសាកសពឈ្មោះ វឿន ឈាន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនសន្តិសុខស្នាក់ នៅបណ្តោះអាសន្នភូមិកើតហេតុខាងលើ។
ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យ និងបានធ្វើកោសល្យវិច្ច័យនៅកន្លែងកើតហេតុឃើញថាមិនមានពាក់ព័ន្ធនិងរឿងឃាតកម្មទេពិតជាស្លាប់ដោយសារខ្យល់គរពិតមែន។ ចំពោះសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនឪពុកម្តាយនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕