ឧបនាយករដ្ឋមន្ដ្រី​ កែ​ គឹ​ម​យ៉ា​ន​ ដាក់​ទិស​ដៅ​៩​ ចំណុច​ឲ្យ​រដ្ឋបាល​ខេត្ត​ប៉ៃលិន​ សម្រាប់​អនុវត្ត​នៅ​ឆ្នាំ​ថ្មី​ ដើម្បី​បង្កើន​ និង​ពង្រឹង​ប្រសិទ្ធភាព​ការងារ​

07-March-2019 | ដោយ ពលមនសិការ

ប៉ៃលិន​៖​ ឧបនាយករដ្ឋមន្ដ្រី​ កែ​ គឹ​ម​យ៉ា​ន​ នៅ​ព្រឹក​ថ្ងៃ​ទី​០៧​ ខែមីនា​ ឆ្នាំ​២០១៩​នេះ​ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ ប្រចាំឆ្នាំ​២០១៨​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៩​ របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន​។​

​ក្នុង​ឱកាស​នោះ​ ក្នុង​នាម​រាជរដ្ឋាភិបាល​ នាយ​ឧត្តមសេនីយ៍​ កែ​ គឹ​ម​យ៉ា​ន​ បាន​ពាំនាំ​ការ​សួរសុខទុក្ខ​ កោត​ស​សើរ​ និង​ជូនពរ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ ព្រមទាំង​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​ប៉ៃលិន​ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​កសាង​និង​ថែរក្សា​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ដែល​បាន​ធ្វើ​ឲ្យ​ខេត្ត​ប៉ៃលិន​ប្រែក្លាយ​ពី​តំបន់​ប្រយុទ្ធ​ទៅ​ជា​តំបន់​ដែល​មានការ​អភិវឌ្ឍ​គ្រប់​វិស័យ​។​

​ក្នុង​ឱកាស​នោះ​ដែរ​ ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​ ឧបនាយករដ្ឋមន្ដ្រី​ កែ​ គឹ​ម​យ៉ា​ន​ បាន​ណែនាំ​ដល់​រដ្ឋបាល​គ្រប់​ថ្នាក់​ មន្ទីរ​ អង្គភាព​ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ក្នុង​ខេត្ត​ប៉ៃលិន​ទាំងមូល​ ត្រូវ​ខិតខំ​រួម​គ្នា​ សម្រេច​ឲ្យ​បាន​នូវ​កិច្ចការ​សំខាន់ៗ​ដូច​ជា​៖១.​ការ​ពង្រឹង​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​,​ ២.​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ សុវត្ថិភាព​សង្គម​ ការ​គ្រប់គ្រង​ធនធានធម្មជាតិ​,​ ៣.​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​,​ ៤.​កំណែទម្រង់​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​,​ ៥.​ការ​ផ្តល់​សេវា​សាធារណៈ​ និង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន​,​ ៦.​ពី​គ្រោះ​រាំង​ស្ងួត​,​ ៧.​ការ​ពង្រឹង​របៀបរបប​ការងារ​,​ ៨.​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិតខាង​ និង​៩.​ការងារ​ជំរឿន​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​ប៉ៃលិន​។​

​ជាមួយ​គ្នា​នេះ​ក្នុង​ឱកាស​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​៨​មីនា​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ ក៏​បាន​ជូនពរ​ដល់​នារី​ទាំងអស់​នៅ​ខេត្ត​ប៉ៃលិន​សូម​ឲ្យ​ទទួល​បាន​តែ​សុភមង្គល​ និង​សេចក្តីសុខ​ជា​និរន្ត​ន៍​ ៕


ចំនួនអ្នកទស្សនា

    20587657

  • ថ្ងៃនេះ221
  • ម្សិលមិញ11441
  • សប្តាហ៍នេះ30051
  • ខែនេះ145201
  • ឆ្នាំនេះ145201
  • សរុប20587657