ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ជាក់ស្តែង ករណីរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១០នឹង៣០នាទី នៅចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី១ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថាជនសង្ស័យទី១-ឈ្មោះថា ចាន់ធី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិភ្នែកក្រសាំង ឃុំជីគរ ស្រុកសួង ខេត្តត្បូងឃ្មុំ មុខរបកម្មករសំណង់ ទី២-ឈ្មោះ រី ម៉េង ឈាវ ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិភ្នែកក្រសាំង ឃុំជីគរ ស្រុកសួង ខេត្តត្បូងឃ្មុំ មុខរបកម្មករសំណង់។
សម្ភារៈដកហូតមានៈក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី ៕