ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ បង្ក្រាប​កន្លែង​រកស៊ី​សេវា​ផ្លូវភេទ​ជ្រក​ក្រោម​ស្លាក​ ទីតាំង​ម៉ាស្សា​

08-March-2019 | ដោយ ពលមនសិការ

សៀមរាប​៖​ នៅ​យប់​ថ្ងៃ​ទី​០៧​ ខែមីនា​ ឆ្នាំ​២០១៩​ នៅ​វេលា​ម៉ោង​២១​នឹង​៣០​នាទី​ នៅ​ភូមិ​តា​វៀន​ សង្កាត់​សាលា​កំរើក​ ក្រុង​/​ខេត្តសៀមរាប​ កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ បាន​បង្ក្រាប​ហាង​ម៉ាស្សា​យីហោ​ ចាន់​ សៀង​ហៃ​ នៅ​ក្នុង​ក្រុង​សៀមរាប​។​

​លោក​វរសេនីយ៍ឯក​ ជា​ ហេង​ នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ បានឱ្យ​ដឹង​ថា​នៅ​វេលា​ម៉ោង​២១​និង​៣០​នាទី​ មុន​កម្លាំង​ធ្វើ​សកម្មភាព​ កម្លាំង​ជំនាញ​ បាន​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​បាន​ថៅកែ​ហាង​ម៉ាស្ស​ឈ្មោះ​ ឡុ​ច​ ស្រ៊ុ​ន​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ នៅ​ភូមិ​តា​វៀង​ សង្កាត់​សាលា​កំរើក​ ក្រុង​.​ខេត្តសៀមរាប​ តាម​បញ្ជា​លោក​ កើត​ វ​ណ្ណា​រេ​ត​ ព្រះរាជ​អ​ជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​ ព្រមទាំង​សង្គ្រោះ​ស្ត្រី​រកស៊ី​ផ្លូវភេទ​បាន​ចំនួន​ ៥​នាក់​ មាន​អនីតិជន​ចំនួន​២​នាក់​ និង​ឆែក​រក​ឃើញ​ស្រោមអនាម័យ​ប្រើប្រាស់​រួច​គ្រប់​បន្ទប់​។​

​លោក​បាន​បញ្ជាក់​ថា​៖​ក្រោយ​ពី​ការ​ឃាត់ខ្លួន​ថៅកែរ​ ម៉ាស្សា​រួច​មក​ កម្លាំង​ជំនាញ​បាន​រៀបចំ​បញ្ជូន​ ស្ត្រី​រកស៊ី​ផ្លូវ​ទាំង​៥​នាក់​ ទៅ​មន្ទីរ​សង្គមកិច្ច​ខេត្ត​ដើម្បី​អោប​រំ​កែរ​ប្រែ​ និង​ផ្តល់​ជំនាញ​ផ្សេងៗ​ដែល​ពួក​គាត់​អាច​ទទួលយក​បាន​ផង​ដែរ​ ៕

ចំនួនអ្នកទស្សនា

    20586517

  • ថ្ងៃនេះ10531
  • ម្សិលមិញ6261
  • សប្តាហ៍នេះ28911
  • ខែនេះ144061
  • ឆ្នាំនេះ144061
  • សរុប20586517