សម្ដេច​ពិជ័យ​សេនា​ ទៀ​ បាញ់​ ដឹកនាំ​គណៈប្រតិភូ​ក្រសួងការពារជាតិ​ ត្រួតពិនិត្យ​បង្គោល​ព្រំដែន​ល​ខ​១

08-March-2019 | ដោយ ពលមនសិការ

​ឧត្តរមានជ័យ​៖​ សម្ដេច​ពិជ័យ​សេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ នៅ​រសៀល​ទី​០៨​ ខែមីនា​ ឆ្នាំ​២០១៩​ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងការពារជាតិ​ចុះ​ត្រួតពិនិត្យ​បង្គោល​ព្រំដែន​លេខ​១​ ច្រក​ទ្វារ​អន្តរជាតិ​ជាំ​និង​សួរសុខទុក្ខ​កម្លាំង​ការពារ​ព្រំដែន​ចំនួន​១,១០០​នាក់​ ស្ថិត​នៅ​ទីបញ្ជាការ​កងពលតូច​ថ្មើ​ជើង​លេខ​៤១​ ស្ថិត​ក្នុងភូមិ​ស្រឡៅ​ស្រង​ ឃុំ​លំ​ទង​ ស្រុក​អន្លង់​វែង​ ខេត្តរ​ឧត្តរមានជ័យ​។​

​នៅ​ក្នុង​ឱកាស​អញ្ជើញ​ចុះ​សួរសុខទុក្ខ​កងទ័ព​ដែល​ឈរជើង​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​.​ថៃ​ សម្ដេច​ពិជ័យ​សេនា​ ទៀ​ បាញ់​ បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ អំពី​សំណាក់​សម្តេច​ អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រិ​ទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ ដែល​ជា​និច្ច​ជា​កាល​សម្ដេច​ទាំង​២​តែងតែបាន​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​កងកម្លាំងប្រដាប់អាវុធ​ដែល​ឈរជើង​នៅ​ជួរ​មុខជា​និច្ច​។​

​សម្ដេច​ពិជ័យ​សេនា​ ទៀ​ បាញ់​ ក៏​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ ចំពោះ​ គំរូ​វីរភាព​ របស់​កងកម្លាំង​ទាំងអស់​ជា​ពិសេស​កងកម្លាំងប្រដាប់អាវុធ​ ដែល​បាន​ខិតខំ​បំពេញ​ កាតព្វកិច្ច​ បំរើ​ជាតិ​មាតុភូមិ​ប្រកបដោយ​ទំនួល​ ខុស​ត្រូវ​ខ្ពស់​ ចំពោះ​ការ​ការពារ​បូរណៈភាព​ទឹកដី​ នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​.​ថៃ​។​

​សម្ដេច​ពិជ័យ​សេនា​ ក៏​បាន​ សំណូមពរ​ដល់​សមត្ថកិច្ច​ដែល​កំពុង​ឈរជើង​ នៅ​តាម​បន្ទាត់​ព្រំដែន​ទាំងអស់​ ត្រូវ​តែ​បន្ត​បង្កើន​កិច្ច​ សហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ​ និង​សាមគ្គី​ភាពល្អ​ ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​ប្រទេស​ជិតខាង​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ព្រំដែន​ប្រទេស​យើង​ទាំង​២​ ក្លាយជា​ព្រំដែន​សន្តិភាព​ មានការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ពិសេស​ធ្វើ​យ៉ាងណា​បង្ក​លក្ខណៈ​ងាយស្រួល​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ព្រំដែន​ប្រកប​របរ​ទទួលទាន​កាន់តែ​មាន​ជីវភាព​ល្អ​ប្រសើរ​ទ្វេ​ដង​ ៕


ចំនួនអ្នកទស្សនា

    20589117

  • ថ្ងៃនេះ1681
  • ម្សិលមិញ11441
  • សប្តាហ៍នេះ31511
  • ខែនេះ146661
  • ឆ្នាំនេះ146661
  • សរុប20589117