ម៉ូតូ​បុក​និង​ម៉ូតូ​ បណ្តាល​អោយ​មនុស្ស​រង​បួស​ចំនួន​០៥​នាក់​

11-March-2019 | ដោយ ពលមនសិការ

​ប៉ៃលិន​៖​ កាលពី​វេលា​ម៉ោង​១៧​និង​៥០​នាទី​ល្ងាច​ ថ្ងៃអាទិត្យ​ ៥​កើត​ ខែ​ផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០១៩​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​និង​ម៉ូតូ​មួយ​កើតឡើង​ នៅ​ចំណុច​មុខទឹក​ស្អាត​ស្ថិត​នៅ​ភូមិបរ​ហ៊ុយ​ជើង​សង្កាត់​ប​រយ៉ា​ខា​ ក្រុងប៉ៃលិន​ ខេត្ត​ប៉ៃលិន​ បណ្តាល​អោយ​មនុស្ស​រង​បួស​ចំនួន​០៥​នាក់​ ស្រាល​០១​នាក់​ ធ្ងន់​ចំនួន​០៤​នាក់​ និង​ខូចខាត​ម៉ូតូ​ចំនួន​ ០២​គ្រឿង​។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​អ្នក​បង្ករ​ឈ្មោះ​ ជា​ សុ​ខេន​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ បើកបរ​ម៉ូតូ​ម៉ាក​Honda​ Dream​ C125​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១៧​ ពាក់​ស្លាក​លេខ​ ប៉ៃលិន​ 1C-2351​ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ រង​របួសធ្ងន់​ ឈ្មោះ​ រឹម​ រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ អ្នក​ទាំង​ពីរ​ទី​២.​រស់នៅ​ភូមិ​ផ្សារ​ព្រំ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ ជា​អ្នក​រួម​ដំណើ​ រង​របួសស្រាល​ ។​ ទី​៣-​ភាគី​រង​គ្រោះ​ឈ្មោះ​ រស់​ សេរី​វ​ឌ្ឍ​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មុខរបរ​ពេទ្យ​ទា​ហ៊ាន​ បើកបរ​ម៉ូតូ​ម៉ាក​ Honda​ Scoopy​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BC-6006​ បើកបរ​ច្រាស់ទិស​គ្នា​ រង​របួសធ្ងន់​ ទី​៤-​អ្នក​រួម​ដំណើរ​ឈ្មោះ​ ធី​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​​ មុខរបរ​មេផ្ទះ​ រង​របួសធ្ងន់​ ទី​៥-​អ្នក​រួម​ដំណើរ​ឈ្មោះ​ គ​ន្ធា​ ភេទ​ស្រី​ អាយុ​១៤​ឆ្នាំ​ មុខរបរ​សិស្ស​ អ្នក​ទាំង​បី​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិបរ​ឌិន​នៀវ​ សង្កាត់​ប៉ៃលិន​ ក្រុងប៉ៃលិន​ ខេត្ត​ប៉ៃលិន​។​

​មូលហេតុ​បណ្តាល​មក​ពី​កត្តា​មនុស្ស​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ មិន​ប្រកាន់​ស្តាំ​។​ ករណី​ខាងលើ​នេះ​កម្លាំង​ជំនាញ​ចរាចរណ៍​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន​ បាន​ធ្វើការ​វាស់វែង​ និង​យក​យាន​បង្ក​រទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុកជា​បណ្តោះ​អាស​ន្នៅ​អធិការដ្ឋាន​ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ ៕


ចំនួនអ្នកទស្សនា

    20588067

  • ថ្ងៃនេះ631
  • ម្សិលមិញ11441
  • សប្តាហ៍នេះ30461
  • ខែនេះ145611
  • ឆ្នាំនេះ145611
  • សរុប20588067