បន្ទាយមានជ័យ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ បានតឿនរំលឹកដល់កងកម្លាំងយោធាត្រូវបង្កើនការយកចិត្តទុកដាក់ការពារបូរណៈភាពទឹកដី និងការពារជាតិដែលលើកឡើងក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងនៅថ្ងៃទី១២ ខែមីនាឆ្នាំ២០១៩ សាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ដួង ផ្លា នាយរងការិយាល័យទី១កងទ័ពជើងគោកបានអានប្រកាសតែងតាំងលោកឧត្តសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការរង និងនាយសេនាធិការតំបន់ប្រតិបត្តិការសឹងរងខេត្តត្រូវបានតែងតាំងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យជំនួសលោកឧត្តមសេនីយ៍ទោ ភ្លន់ តារា ត្រូវបានផ្ទេរភារកិច្ចតែងតាំងជាមេបញ្ជាការរងយោធភូមិភាគទី៥ និងបំពាក់ឋានន្តរស័ក្តិ និងផ្ទេរភាកិច្ចលោកវរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការងនិងជានាយសេនាធិការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ និងបំពាក់ឋានន្តរស័ក្តលោកវរសេនីយ៍ឯក អ៊ួង សុធារា មេបញ្ជាការរងកងពលថ្មើជើងលេខ៥២។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍កោតសសើរចំពោះកងកម្លាំងយោធារតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យរយៈពេលកន្លងក្រៅពីការងារការពារបូរណៈភាពទឹកដីនិងការពារជាតិត្រូវបានជួយអន្តរាគមន៍ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិមានគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់កន្ត្រាក់ ជួយប្រមូលផលជូនប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់នៅចុងឆ្នាំ២០១៨ នៅស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន សេង រដ្ឋលេខាធិការក្រសួងការពារជាតិបានមានប្រសាសន៍ដាស់តឿនរំលឹកដល់មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តបន្ទាយមានជ័យក្រោយពេលប្រកាសទទួលភារកិច្ចហើយត្រូវយកចិត្តទុកដាក់ការពារបូរណៈភាពទឹកដីនិងការពារជាតិ និងជួយអន្តរាគមន៍អោយបានទាន់ពេលវេលាជូនប្រជាពលរដ្ឋនៅពេលរងគ្រោះដោយធម្មជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍បានណែនាំដល់កងកម្លាំងពាក់ព័ន្ធដែលឈជើងតាមបន្ទាត់ព្រំដែនត្រូវបង្កើនការយកចិត្តទុកដាក់លើវិស័យការពារជាតិនិងការពារបូរណៈភាពទឹកនិងចូលរួមទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែនមានពលករចំណាក់ស្រុកទំនិញគេចពន្ធនិងបទល្មើសផ្សេងៗទៀតទប់ស្កាត់អោយបាន ៕