សៀមរាប៖ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បញ្ជូនជនសង្ស័យ២នាក់ ទៅអយ្យការអមសាលាដំបូងខេត្តពាក់ព័ន្ធករណីគ្រឿងញៀន។
មន្ត្រីនគរបាលខេត្តសៀមរាបបានឱ្យដឹងថាជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក និងកម្លាំងការិយាល័យការពារ និងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្ត ឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៩និង៣០នាទី នៅចំណុចភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប។
ជនសង្ស័យទី១-ឈ្មោះ ឡុង ហុកស៊ី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងបុកអណ្តូង ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប(រក្សាទុកជួញដូរនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន) ទី២-ឈ្មោះខូវ ស៊ុយរតនៈ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងជួសជុលរថយន្តទីលំនៅភូមិចុកៅស៊ូ សង្កាត់ស្លក្រាមក្រុងសៀមរាប ខេត្តសៀមរាប(ជួញដូរនិងប្រើប្រាស់)(មានសារធាតុ ញៀនក្នុងខ្លួន)។
ដកហូតវត្ថុតាងមានៈម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន០៦កព្ចាប់ ស្មើនឹងទម្ងន់១,២ក្រាម ទាំងសំបកឧបករណ៍ប្រើប្រាស់ និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន០២គ្រឿង ៕