សៀមរាប៖ មានករណីឆេះព្រៃឈើរបស់រដ្ឋបាលព្រៃឈើមួយកន្លែង ស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រីខេត្តសៀមរាប កាលពីរសៀលម្សិលមិញថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៣នឹង៤០នាទីរសៀល។
លោកវរសេនីយ៍ឯក ឡុង សំណាង អធិការនគរបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា៖ក្នុងហេតុការណ៍អគ្គិភ័យនេះបានរាលដាលឆេះខូចខាតព្រៃអស់ប្រហែល២០០ហិតា ត្រាក់ទ័រ(អាបុល)១គ្រឿង រោងយាមចាំដី១ទំហំ ៥ម៉ែត្រគុណ៦ម៉ែត្រ ប្រក់ស័ង្កសីជាកម្មសិទ្ធិរបស់លោក ស៊ុន ប៊ុនទាវ អាយុ៤០ឆ្នាំ រស់នៅភូមិខ្នារ ឃុំកន្ទួតស្រុកស្វាយលើ។
លោកបានបន្តទៀតថាក្នុងករណីអគ្គិភ័យនេះរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី បានចេញពន្លត់ចំនួន១គ្រឿង និងរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកវ៉ារិនចំនួន១គ្រឿង សរុប២គ្រឿង បាញ់ទឹកអស់៣ឡាន តែពុំបណ្តាឲ្យឆេះរាលដល់ផ្ទះប្រជាពលរដ្ឋឡើយ ៕