សៀមរាប៖ កាលពីថ្ងៃអង្គារ ០៧កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ កម្លាំងរដ្ឋបាលជលផលដឹកនាំដោយ លោក សំ ផាន់ណា នាយសង្កាត់ជល់ផលស្រុកក្រឡាញ់ សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាល កែវពណ៌ សមាគមន៍នេសាទកែវពណ៌សហការជាមួយ កម្លាំងអធិការនគរបាលស្រុកពួក ដឹកនាំដោយលោកអនុសេនីយ៍ឯក ផូ ភឿត អធិការរង ក្នុងនោះមានមធ្យោបាយ កាណូត១គ្រឿង កម្លាំងចំនួន០៩ បានចុះបង្ក្រាបបទល្មើស នៅត្រង់ចំណុចភូមិសាស្ត្រ អូរប្រតប់ ស្ថិតនៅក្នុង ភូមិកែវពណ៌ ឃុំកែវពណ៌ ស្រុកពួក។
លទ្ធផងបង្ក្រាបបានរួមមាន៖
-បំផ្លាញក្បាលបរចំនួន០៦គ្រឿង
-បង្គោលចំរឹងចំនួន៤០០ដើម
-របាំងសាច់ចំនួន ១០០០ម៉ែត្រ
-លែងកូនត្រីចំរុះ១០គីឡូក្រាម
បច្ចុប្បន្ន សម្ភារៈវត្ថុតាង ត្រូវបានប្រគល់ជូនខណ្ឌរដ្ឋបាលជលផល ដើម្បីចាត់ការ ៕