ជនជាតិ​វៀតណាម​០៩​នាក់​ ប្រើប្រាស់​ឯកសារ​ត្រឹមត្រូវ​ ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​

13-March-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ ផែនការ​ងារ​អន្តោប្រវេសន៍​ សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក​ ខណ្ឌដូនពេញ​ ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក​ អ៊ុ​ក​ ហៃ​សីឡា​ ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ លោក​ ប្លង់​ សុផល​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នឹង​លោក​ គឹ​ម​ ឆេ​ង​ប៊ុ​ន​ ក្រឡាបញ្ជី​ ចុះ​ត្រួតពិនិត្យ​ និង​ឃាត់ខ្លួន​ជនជាតិ​បរទេស​ ស្ថិត​នៅ​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០៦​និង​៣០​នាទី​។​

​លោក​វរសេនីយ៍ទោ​ ជា​ ចិ​ត្រា​ នាយការិយាល័យ​ស៊ើបអង្កេត​ នៃ​អនុវត្ត​នីតិវិធី​ បានឱ្យ​ដឹង​ថា​ក្នុង​ប្រតិបត្តិ​កម្លាំង​ជំនាញ​បាន​ពិនិត្យ​ឃើញ​ជនជាតិ​វៀតណាម​ សរុប​ចំនួន​០៩​នាក់​(​ស្រី​០៤​នាក់​)​ ប្រើប្រាស់​ឯកសារ​ត្រឹមត្រូវ​ ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​ ៕


ចំនួនអ្នកទស្សនា

    20589387

  • ថ្ងៃនេះ1951
  • ម្សិលមិញ11441
  • សប្តាហ៍នេះ31781
  • ខែនេះ146931
  • ឆ្នាំនេះ146931
  • សរុប20589387