នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ សហការ​ជាមួយ​ នគរបាល​ស្រុក​មុខកំពូល​ ចុះ​ពិនិត្យ​សាកសព​បុរស​ម្នាក់​ ក្នុង​ករណី​ឃាតកម្ម​

13-March-2019 | ដោយ ពលមនសិការ

​កណ្ដាល​៖​ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ សហការ​ជាមួយ​នគរបាល​ស្រុក​មុខកំពូល​ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​សាកសព​បុរស​ម្នាក់​ស្លាប់​ដោយ​អំពើ​ឃាតកម្ម​ នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី​ ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៩​ ស្ថិត​ក្នុងភូមិ​ស្វាយ​ជ្រុំ​ ឃុំ​ព្រែក​ដំបង​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ ។​

​មន្ដ្រី​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ក្រង​ ចំរើន​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ មុខរបរ​ លក់ដូរ​ មាន​ទីលំនៅ​ភូមិ​ស្វាយ​ជ្រុំ​ ឃុំ​ព្រែក​ដំបង​ ស្រុក​មុខកំពូល​ខេត្តកណ្ដាល​ ។​ ចំណែក​ជនសង្ស័យ​មាន​គ្នា​២​នាក់​ រួម​ទាំង​បក្ខពួក​ពុំ​ទាន់​ស្គាល់​អត្ដសញ្ញាណ​ រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​

​ប្រភព​ដដែល​បន្ដ​ថា​ កន្លង​មក​ បុរស​ជន​រង​គ្រោះ​គឺ​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន​ និង​តែង​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​ញឹកញាប់​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏​បាន​ដើរ​បង្ករ​រករឿង​ប្រជាពលរដ្ឋ​ជិតខាង​ជា​អ្នក​លក់ដូរ​ដូច​គ្នា​ផង​ដែរ​។​ លុះ​មក​ដល់​ថ្ងៃ​កើតហេតុ​ យុវជន​សង្ស័យ​២​នាក់​ បាន​នាំ​គ្នា​ចូល​បរិភោគ​មី​ហិ​រដែ​ល​មា​នទី​តាំងនៅ​ជិត​ផ្ទះ​ជន​រង​គ្រោះ​ ខណៈ​ដែល​កំពុង​បរិភោគ​ក៏​ស្រាប់តែ​ជន​រង​គ្រោះ​ពុំ​ដឹង​ជា​មកពីណា​ទេ​ ដោយ​មាន​សភាព​ស្រវឹងស្រា​ បាន​ដើរ​សំដៅ​មក​រក​ជនសង្ស័យ​ទាំង​២​នាក់​ ខណៈ​កំពុង​បរិភោគ​មី​ហិ​រ​ រួច​ក៏​រករឿង​ និង​វាយ​ទៅ​លើ​យុវជន​សង្ស័យ​ ជា​ហេតុ​ធ្វើ​ឲ្យ​យុវជន​សង្ស័យ​ទាំង​២​នាក់​ខឹង​ ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​ក្រៅ​បាត់​ទៅ​ លុះ​រយះ​ពេល​ប្រហែល​១៥​នាទី​ក្រោយមក​ ក៏​ស្រាប់តែ​ជនសង្ស័យ​២​នាក់​បាន​ត្រឡប់​មក​វិញ​ ដោយ​មាន​បក្ខពួក​៥​នាក់​ ជិះ​ម៉ូតូ​៣​គ្រឿង​ប្រដាប់​ដោយ​ដាវ​ ដំបង​ និង​ដែក​បំពង់​ទីប​ មក​ព្រួត​វាយ​ជន​រង​គ្រោះ​ បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់​ រហូត​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​ ។​ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​

​បន្ទាប់​ពី​នគរបាល​ស្រុក​ទទួល​បាន​ព័ត៌មាន​ខាងលើ​ ភ្លាម​នោះ​ក៏​រាយការណ៍​បន្ដ​ទៅ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ ធ្វើការ​ពិនិត្យ​សាកសព​ និង​កសាង​សំណុំរឿង​ ស្រាវជ្រាវ​ ដើម្បី​រក​ជនសង្ស័យ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕​

 

ចំនួនអ្នកទស្សនា

    20587567

  • ថ្ងៃនេះ131
  • ម្សិលមិញ11441
  • សប្តាហ៍នេះ29961
  • ខែនេះ145111
  • ឆ្នាំនេះ145111
  • សរុប20587567