ព្រះសីហនុ៖ ជនជាតិចិនម្នាក់បានស្លាប់ ដោយសារកំពុងលើកផ្ទាំងថ្មចេញពីទូកុងតឺន័រ ស្រាប់តែដាច់ខ្សែកាបយោងបណ្តាលអោយ ថ្មម៉ាបគាបសង្កត់ជាប់ អស់រយៈពេលជិត២ម៉ោង។ ហេតុការណ៍ខាងលើបានកើងឡើងនៅព្រលប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅសិប្បកម្មលក់ថ្មម៉ាប់ (វ័នធាវ) ក្រុមទី១៦ ភូមិ១ សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ (ម្តុំផ្លូវបំបែកទៅវត្តអូត្រេះ)។
នគរបាលខេត្តព្រះសីហនុបានឱ្យដឹងថាជនរងគ្រោះឈ្មោះ HE JUNHAO ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន
មុខរបរកម្មករសិប្បកម្មថ្មម៉ាប របស់ក្រុមហ៊ុនវ័នឆាវ ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ888 ប៉ុន្ដែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ សាកសពបានដឹកទៅរក្សាទុកនៅ (វត្តក្រោម) ដើម្បីចាត់ចែងតាមរបៀបសាសនា ៕