អង្គុយ​សារ​សង​គ្នា​ ទប់​អារម្មណ៍​មិន​បាន​ចាប់រំលោភ​ បាន​សម្រេច​ ត្រូវ​នគរបាល​ចាប់ខ្លួន​

15-March-2019 | ដោយ ពលមនសិការ

​កណ្ដាល​៖​ នគរបាល​ស្រុក​ស្អាង​ ចាប់ខ្លួន​យុវជន​ម្នាក់​ ក្រោយ​ពី​ធ្វើ​សកម្មភាព​រំលោភ​ក្មេង​ស្រី​ជា​អ​និ​តិ​ជន​ម្នាក់​ រហូត​បាន​សម្រេច​ កាលពី​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២០​និង​១០​នាទី​ ត្រង់​ចំណុច​ក្នុង​បរិវេណ​វត្ដ​សាលា​អណ្ដែត​ ស្ថិត​ក្នុងភូមិ​អណ្ដូង​ ឃុំ​ក្រាំង​យ៉ូ​វ​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​។​

​មន្ដ្រី​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា​ យុវជន​សង្ស័យ​ឈ្មោះ​ អៃ​ អុ​ន​ ហៅ​លាង​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ រីឯ​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ ប​ ស​.​ឡ​ អាយុ​១៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​សិស្ស​ ។​ យុវជន​សង្ស័យ​ និង​ក្មេង​ស្រី​រង​គ្រោះ​មាន​ទីលំនៅ​ភូមិ​អណ្ដូង​ ឃុំ​ក្រាំង​យ៉ូ​វ​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​ ។​

​ប្រភព​ដដែល​បន្ដ​ថា​ នៅ​មុន​ពេល​កើតហេតុ​ ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ប្រមាណ​២០​ យុវជន​សង្ស័យ​ឈ្មោះ​ អៃ​ អុ​ន​ ហៅ​លាង​ បាន​បបួល​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ដើរ​លេង​នៅ​ក្នុង​បរិវេណ​វត្ត​សាលា​អណ្ដូង​ ដោយ​ទៅ​អង្គុយ​នៅ​លើ​គ្រែ​របស់​ពលរដ្ឋ​លក់​នំ​ លុះ​អង្គុយ​បាន​មួយសន្ទុះ​ យុវជន​សង្ស័យ​ក៏​ទប់​អារម្មណ៍​ខ្លួន​ពុំ​បាន​ និង​មាន​សភាព​ស្ងាត់​ផង​នោះ​ ក៏​ចាប់​ផ្ដួល​ក្មេង​ស្រី​រង​គ្រោះ​ទៅ​លើ​គ្រែ​លក់​នំ​ ហើយ​ចាប់​ស្រាតខោ​ រួច​ធ្វើ​សកម្មភាព​តែ​ម្ដង​ ។​ លុះ​ស្អែក​ឡើង​ ថ្ងៃ​ទី​១៤​ ខែ​ឆ្នាំ​ដដែល​ វេលា​ម៉ោង​១១​និង​៣០​នាទី​ ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​ បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ​ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​រួច​ ភ្លាម​នោះ​សមត្ថកិច្ច​នគរបាល​បាន​នាំ​ខ្លួន​ជនសង្ស័យ​មក​ប៉ុស្ដិ៍​នគរបាល​ក្រាំង​យ៉ូ​វ​ រួច​ធ្វើការ​សាកសួរ​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ខាងលើ​ បាន​សារភាព​ ខ្លួន​ពិតជា​បាន​រួម​ភេទ​ជាមួយ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​។​ បន្ទាប់​ពី​ធ្វើការ​សាកសួរ​រួច​ ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ជំនាញ​ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕​

 

ចំនួនអ្នកទស្សនា

    20589627

  • ថ្ងៃនេះ2191
  • ម្សិលមិញ11441
  • សប្តាហ៍នេះ32021
  • ខែនេះ147171
  • ឆ្នាំនេះ147171
  • សរុប20589627