ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានឱ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នៅវេលាម៉ោង១៣និង៣០នាទី នៅចំណុចបន្ទប់ជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបដៃ ពណ៌ខ្មៅ) ប្រព្រឹត្តនៅចំណុចមុខសាលាតិចណូ ផ្លូវសហព័ន្ធរុស្សី ក្រុម៥៥ ភូមិ១៥ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០១និង៣០នាទីរំលងអាធ្រាត។
លោកនាយការិយាល័យបន្តថាជនសង្ស័យឈ្មោះទន់ គីមឡេង ហៅលោង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កម្មករជួសជុលម៉ាស៊ីននាវា ស្នាក់នៅផ្ទះលេខ១២ ផ្លូវលំ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកៈម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌ទឹកប៊ិចលាយស ផលិតឆ្នាំ២០១៨ លេខតួ ៣៣៦០៥៦ លេខម៉ាស៊ីន ៣៣៦០១៧ ពាក់ស្លាកលេខភ្នំពេញ1GY-1249 ៕