កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​រំលោភ​សេពសន្ថវៈ​

19-March-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៩​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​អាយុ​១៦​ឆ្នាំ​ នៅ​ចំណុច​បន្ទប់​ការិយាល័យ​សាលា​ភាសា​សាស្ត្រ​ (​អង់គ្លេស​)​ ស្ថិត​នៅ​ភូមិ​ទឹកថ្លា​ សង្កាត់​ក្រាំង​ពង្រ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ឯក​ ជឹ​ម​ ស៊ី​ថា​ អធិការ​នគរបាល​ខណ្ឌ​បានឱ្យ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ​ញ​.​ស​.​ណ​ អាយុ​១៥​ឆ្នាំ​ មុខរបរ​សិស្ស​ មាន​ទីលំនៅ​ភូមិ​ទឹកថ្លា​ សង្កាត់​ក្រាំង​ពង្រ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​ ចំណែក​ជនសង្ស័យ​ឈ្មោះ​ ចិន​ មក​រា​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​គ្រូបង្រៀន​ ស្នាក់​នៅផ្ទះ​ជួល​ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

​វត្ថុ​តាង​ដកហូតៈ​ទូរស័ព្ទ​ដៃ​ម៉ាក​ណូ​គា​ចុច​ពិល​ ពណ៌​ក្រហម​លាយ​ខ្មៅ​មួយ​គ្រឿង​,​ ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CE-1879​ មាន​លេខ​តួ​ និង​លេខ​ម៉ាស៊ីន​9038276​មួយ​គ្រឿង​។​

​តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៧​និង​៤០​នាទី​ ក្មេង​ស្រី​កំពុង​តែ​រៀន​ភាសា​អង់គ្លេស​នៅ​សាលា​ឯកជន​ឈ្មោះ​ សាលា​ភាសា​សាស្ត្រ​ ស្ថិត​នៅ​ភូមិ​ទឹកថ្លា​ សង្កាត់​ក្រាំង​ពង្រ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​ ពេល​នោះ​ជនសង្ស័យ​ឈ្មោះ​ ចិន​ មក​រា​ ដែល​ជា​នាយករង​សាលា​ភាសា​អង់គ្លេស​ខាងលើ​ បាន​បបួល​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ដើរ​លេង​ រួច​ក្មេង​ស្រី​រង​គ្រោះ​ក៏​យល់ព្រម​ ហើយ​ជនសង្ស័យ​ក៏​បាន​បើក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CE-1879​ ជិះ​គ្នា​០២​នាក់​តាម​ផ្លូវជាតិ​លេខ​៣​ ពី​ត្បូង​ទៅ​ជើង​។​ ពេល​ទៅ​ដល់​ផ្ទះសំណាក់​ភ្នំ​មាស​ តាម​ផ្លូវជាតិ​លេខ​៣​ ស្ថិត​នៅ​ភូមិ​ទួល​កី​ សង្កាត់​ភ្លើង​ឆេះ​រទេះ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ជនសង្ស័យ​ក៏​បាន​បើក​ម៉ូតូឌុប​ក្មេង​ស្រី​រង​គ្រោះ​ចូល​ទៅ​ជួល​បន្ទប់​ មិន​ចាំ​លេខ​ដេក​ ហើយ​និយាយ​លួងលោម​ក្មេង​ស្រី​រង​គ្រោះ​ថា​ បង​ស្រលាញ់​អូន​ឯង​ ចង់បាន​ខ្លួនប្រាណ​អូន​ឯង​ រួច​ក៏​បាន​ធ្វើ​សកម្មភាព​ចាប់​សម្រាត​ខោអាវ​ ចេញ​អស់ហើយ​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​រង​គ្រោះ​បាន​សម្រេច​ចំនួន​០១​លើក​ រួច​និយាយ​គំរាម​ក្មេង​ស្រី​រង​គ្រោះ​ថា​ ទៅ​វិញ​កុំ​និយាយ​ប្រាប់​ក្រុម​គ្រួសារ​ និង​អ្នក​ដទៃ​ឡើយ​។​ រហូត​ដល់​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១២​និង​១៥​នាទី​ ជនសង្ស័យ​បាន​ទូរស័ព្ទ​ហៅ​ក្មេង​ស្រី​រង​គ្រោះ​អោយទៅ​ជួយ​រៀបចំ​អីវ៉ា់ន់​នៅ​ក្នុង​សាលា​ខាងលើ​ ពេល​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ដល់​ ជនសង្ស័យ​ក៏​បាន​នាំ​ចូល​ក្នុង​បន្ទប់​ការិយាល័យ​ រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​រង​គ្រោះ​បាន​សម្រេច​០១​លើក​ទៀត​ ហើយ​បាន​និយាយ​គំរាម​ក្មេង​ស្រី​រង​គ្រោះ​ដូច​ខាងលើ​ដែរ​។​ លុះដល់​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៦​និង​៣០​នាទី​ ក្រុម​គ្រួសារ​របស់​ក្មេង​ស្រី​រង​គ្រោះ​មានការ​ សង្ស័យ​ឃើញ​ក្មេង​ស្រី​រង​គ្រោះ​មាន​សភាព​ស្ងៀមស្ងាត់​ សម្ងំ​តែ​ក្នុង​បន្ទប់​ និង​បាន​និយាយ​ប្រាប់​បងៗ​ថា​ ចង់​តែ​ស្លាប់​ ទើប​ក្រុម​គ្រួ​សារបាន​នាំ​គ្នា​លួងលោម​សួរនាំ​ ហើយ​ក្មេង​រង​គ្រោះ​ក៏​បាន​ប្រាប់​រឿងរ៉ាវ​ខាងលើ​ដល់​ ឪពុក​ម្តាយ​ និង​ក្រុម​ គ្រួសារ​អោយ​បានដឹង​រឿងហេតុ​ខាងលើ​តែ​ម្តង​ ហើយ​នៅ​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៩​ ម្តាយបង្កើត​របស់​ក្មេង​ស្រី​រង​គ្រោះ​បាន​នាំ​ក្មេង​ស្រី​រង​គ្រោះ​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ និង​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ​ ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​។​ ហើយ​នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី​ ថ្ងៃខែ​ឆ្នាំ​ ដដែល​ សមត្ថកិច្ច​យើង​ក៏​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ចិន​ មក​រា​ បាន​ត្រង់​ចំណុច​សាលា​ភាសា​សាស្ត្រ​ ស្ថិត​នៅ​ភូមិ​ទឹកថ្លា​ សង្កាត់​ក្រាំង​ពង្រ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ រួម​និង​វត្ថុ​តាង​ យក​មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ​ តាម​នីតិ​វី​ធី​ច្បាប់​តែ​ម្តង​ ៕

ចំនួនអ្នកទស្សនា

    20587407

  • ថ្ងៃនេះ11421
  • ម្សិលមិញ6261
  • សប្តាហ៍នេះ29801
  • ខែនេះ144951
  • ឆ្នាំនេះ144951
  • សរុប20587407