កណ្ដាល៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយកម្លាំងនគរបាលស្រុកមុខកំពូល មុខកំពូល ក្រោមការចង្អុលបង្ហាញរបស់លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាលស្រាវជ្រាវ ស៊ើបអង្កេត ករណីឃាតកម្ម សម្លាប់នារីម្នាក់នៅស្រុកមុខកំពូល កាលពី១៣ថ្ងៃមុន រហូតកំណត់មុខសញ្ញាបំបែកសំណុំរឿងចាប់ខ្លួនជនដៃដល់ជាឃាតករបាន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១០និង០៨នាទី។
កណ្តលា៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយកម្លាំងនគរបាលស្រុកមុខកំពូល មុខកំពូលស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីឃាតកម្ម សម្លាប់នារីម្នាក់នៅស្រុកមុខកំពូល កាលពី១៣ថ្ងៃកន្លងទៅ។
មន្ត្រីនគរបាលខេត្តកណ្តាល បានឱ្យដឹងថាជនសង្ស័យត្រូវបានកម្លាំងជំនាញចាប់ខ្លួនកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១០និង០៨នាទី។
ជនសង្ស័យឈ្មោះ អន អឿន អាយុ១៨ឆ្នាំ នៅភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរ កសិករ និង រាវលាស។ ចំណែកនារីរងគ្រោះដែលត្រូវជនដៃដល់សម្លាប់ឈ្មោះ នូវ ស្រីលាភ អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិព្រែកឫស្ស ឃុំសំបួរមាស ស្រុកមុខកំពូល។
ប្រភពដដែលបន្ដថា ក្រោយពីកម្លាំងនគរបាលទទួលបានព័ត៌មានករណីឃាតកម្មសម្លាប់នារីរងគ្រោះខាងលើ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ នៅវេលាម៉ោង១៣និង៤៧នាទី ភ្លាមនោះកម្លាំងនគរបាលជំនាញខេត្ដ បានសហការជាមួយកម្លាំងនគរបាលស្រុកមុខកំពូល ពិនិត្យ និងកោសល្យវិច្ច័យសាកសពនារីរងគ្រោះ រួចបញ្ជាក់ថា ការស្លាប់របស់នារីរងគ្រោះគឺជាអំពើរឃាតកម្ម។ បន្ទាប់ពីពិនិត្យចប់ កម្លាំងនគរបាលជំនាញខេត្ដសហការជាមួយកម្លាំងជំនាញស្រុក ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល កម្លាំងជំនាញបាន ស្រាវជ្រាវ ស៊ើបអង្កេត ត្រឹមរយៈពេល១៣ថ្ងៃ បានកំណត់មុខសញ្ញាច្បាស់ ឈានដល់ឃាត់ខ្លួនជនដៃដល់ជាឃាតករបាននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជំនាញ ជនសង្ស័យជាឃាតករបានសារភាពថា ខ្លួននិងនារីរងគ្រោះកាលពីជាងមួយឆ្នាំមុន គឺជាសង្សារនឹងគ្នា តែដោយខ្លួន(ជនសង្ស័យ)គ្មានទូរស័ព្ទប្រើប្រាស់ ក៏ដាច់ទំនាក់ទំនងគ្នាតែម្ដងទៅ។ លុះមកដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ នៅវលាម៉ោង១៨ខ្លួន(ជនសង្ស័យ) បានជិះកង់ចេញពីផ្ទះ ទៅសង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងគោលបំណងទៅរកទិញថ្នាំញៀន ខណៈជិះកង់មកដល់ចំណុចគល់ស្ពានលីយ៉ុង ផាត់ ព្រែកព្នៅ ក៏បានជួបនារីរងគ្រោះកំពុងដើរឆ្លងកាត់ស្ពាន មកត្រើយខាងកើត ដោយធ្លាប់មានការទំនាក់ទំនងគ្នាកាលពីមុន ភ្លាមនោះជនសង្ស័យ បានសួរនារីរងគ្រោះថា ទៅណា? ភ្លាមនោះនារីរងគ្រោះឆ្លើយថា ទៅផ្ទះនៅភូមិព្រែកឬស្សី ជួយជូនខ្ញុំ ឌុបទៅផ្ទះបានដែរឬអត់? ភ្លាមនោះជនសង្ស័យក៏យល់ព្រមឌុប នារីរងគ្រោះទៅផ្ទះវិញ លុះមកដល់ចំណុចកើតហេតុ ជនសង្ស័យនិងនារីរងគ្រោះបានអង្គុយសារសងគ្នាមួយសន្ទុះធំ ក្រោយមក ជនសង្ស័យ បាននិយាយលួងលោមសុំរួមភេទ ប៉ុន្តែនារីរងគ្រោះមិនយល់ព្រមនោះទេ ដែលជាហេតុធ្វើឲ្យជនសង្ស័យខឹង ក៏ស្ទុះទៅយកឈើចង្កូតទូក ដែលនៅលើវាលស្មៅក្បែរនោះ មកវាយនារីរងគ្រោះពីក្រោយ ចំនួន២ដង បណ្ដាលឲ្យនារីរងគ្រោះដួលផ្កាប់មុខ បែកឈាម បន្ទាប់មក ជនសង្ស័យ បានទាញផ្ងារនារីរងគ្រោះ ហើយវាយថែមជាច្រើនដងទៀត លើផ្នែកមុខ និងក្បាល បន្ទាប់មក ជនសង្ស័យបានស្រាតខោខ្លីចេញពីខ្លួន ក្នុងបំណងរំលោភ ដោយឃើញមានចេញឈាមច្រើនពេក ជនសង្ស័យមានការភ័យខ្លាច ក៏ជិះកង់ត្រឡប់មកផ្ទះវិញ ដោយបន្សល់ទុកខោខ្លីនៅកន្លែងកើតហេតុ ។
ប្រភពដដែលបន្ដទៀតថា លុះព្រឹកឡើង ថ្ងៃទី៨ ខែឆ្នាំដដែល វេលាម៉ោង១៣និង៤៧នាទី មានប្រជាពលរដ្ឋបានប្រទះឃើញសាកសពនារីរងគ្រោះ ដេកស្លាប់ក្នុងប្រឡាយ ទើបបានជាភ្ញាក់ផ្អើល ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចប៉ុស្ដិ៍សំបួរមាស ដើម្បីពិនិត្យ។
ក្រោយពីកម្លាំងនគរបាលប៉ុស្ដិ៍ទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏បន្ដរាយការណ៍ទៅកម្លាំងជំនាញជំនាញស្រុក និងកម្លាំងជំនាញខេត្ដ រួចពិនិត្យ និងកោសល្យវិច្ច័យ ហើយបញ្ជាក់ថា ការស្លាប់របស់នារីរងគ្រោះគឺស្លាប់ដោយអំពើរឃាតកម្ម។ បន្ទាប់ពីពិនិត្យរួច កម្លាំងជំនាញបានសហការគ្នា ស្រាវជ្រាវស៊ើបអង្កេត រហូតកំណត់មុខសញ្ញាច្បាស់ ចាប់ខ្លួនជនដៃដល់ជាឃាតករ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១០និង០៨នាទី ដោយត្រឹមរយៈពេល១៣ថ្ងៃ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននគរបាលជំនាញកសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕