សម្តេច​តេ​ជោ​ ជំរុញ​អោយ​យកចិត្តទុកដាក់​លើ​យុត្តិធម៌​សង្គម​

25-March-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៩​ ក្នុង​ពេល​ដែល​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​អញ្ជើញ​ផ្តល់​កិ​តិ្ត​យស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​ សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ (PPIU)​ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ កាលពី​ព្រឹក​មិ​ញ​នេះ​ សម្តេច​តេ​ជោ​ បាន​មាន​ប្រសាសន៍​គាំទ្រ​ និង​ជំរុញ​ការ​កែទម្រង់​តុលាការ​អោយ​មាន​ប្រ​សិ​ទ្ឋិ​ភាព​ ដើម្បី​ស្វែងរក​យុត្តិធម៌​អោយ​បាន​ គឺ​ល្អ​ណាស់​។​

​សម្តេច​តេ​ជោ​ បាន​មាន​ស​ប្រសាសន៍​ថា​ ជា​ការ​ល្អ​បើ​គ្រប់​ស្ថានីយ៍ទូរទស្សន៍​ចាក់​បញ្ចាំង​រឿង​ប៉ាវ​ចិន​បាន​មួយ​វគ្គ​ មុន​ពេល​ចូល​គេង​គឺជា​ការ​ល្អ​។​ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា​ ការ​កាត់ក្តី​ផ្តល់​យុ​ត្តិ​ធ​ម៍​របស់​ប៉ាវ​ចិន​ គឺ​មានកាំបិត​៣​ប្រភេទ​គឺ​ ១)​កាំបិត​ក្បាល​ឆ្កែ​ សម្រាប់​ចោរប្លន់​ ២)​កាំបិត​ក្បាល​ខ្លា​ សម្រាប់​មន្ត្រី​ និង​៣)​កាំបិត​ក្បាល​នាគ​ សម្រាប់​រាជវង្ស​។​ តាម​រយៈ​ការ​មើលឃើញ​ និង​ស្តាប់​សវនាការ​កាត់ក្តី​រក​យុត្តិធម៌​ក្នុង​រឿង​ប៉ាវ​ចិន​ គឺ​នឹង​ធ្វើ​អោយ​មន្ត្រី​យុត្តិធម៌​កាន់តែ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​របស់​ខ្លួន​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ធ្លាប់​បាន​មាន​ប្រសាសន៍​កាលពី​ពេល​ថ្មីៗ​កន្លង​មកនេះ​ថា​ មាន​អ្នកទោស​ជា​ច្រើន​ ជា​ពិសេស​គឺ​ស្ត្រី​ ដែល​កំពុង​ជាប់​ឃុំ​ដោយ​ពុំ​បាន​ទទួល​ការ​កាត់ក្តី​ទាន់​ពេលវេលា​។​ សម្តេច​តេ​ជោ​ បាន​សង្កត់ធ្ងន់​ថា​ ការ​ឃុំខ្លួន​មនុស្ស​យូរ​ ដោយ​គ្មាន​ការ​កាត់ទោស​ គឺ​ខុសច្បាប់​៕​

 

ចំនួនអ្នកទស្សនា

    20585027

  • ថ្ងៃនេះ9041
  • ម្សិលមិញ6261
  • សប្តាហ៍នេះ27421
  • ខែនេះ142571
  • ឆ្នាំនេះ142571
  • សរុប20585027