បុរស​ម្នាក់​ ត្រូវ​រថយន្ត​ធុន​ធំ​កិន​ស្លាប់​

26-March-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ បុរស​ម្នាក់​ត្រូវ​បាន​រថយន្ត​ធុន​ធំ​កិន​ស្លាប់​ នៅ​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២១​និង​២០​នាទី​ នៅ​ចំណុច​ក្រុម​ទី​៨​ ភូមិ​ខ​១​ សង្កាត់​ច្រាំង​ចំរេះ​ទី​២​ ខណ្ឌ​ស្សី​កែវ​។​

​លោក​វរសេនីយ៍ទោ​ គល់​ យី​ អធិការ​នគរបាល​ខណ្ឌ​បានឱ្យ​ដឹង​ថា​ជន​រង​គ្រោះ​(​សព​)​ឈ្មោះ​ បេន​ ចំរើន​ ភេទ​ប្រុស​ អាយុ​ ៤០​ឆ្នាំ​ ជនជាតិ​ខ្នែ​រ​ មាន​ទីលំនៅ​ស្នាក់​នៅ​ភូមិ​មហា​សេនា​ ឃុំ​តា​ផេ​ម​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ មុខរបរ​ព្រូ​ទ្បាន​។​

​ចំណែក​រថយន្ត​បង្ក​ម៉ាក​ហ៊ី​ណូ​បើកបរ​ដោយ​ឈ្មោះ​ផា​ន់​ ភេទ​ ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ស្រុក​បា​ធា​យ​ ខេត្ត​ក​ពង់​ចាម​ មុខរបរ​បើកបរ​រថយន្ត​(​គេចខ្លួន​)​។​

​លោក​អធិការ​បន្ត​ថា​ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ចង​អ​ង្រី​ង​ដេក​ក្រោម​រថយន្ត​ ពី​រថយន្ត​មួយ​ទៅ​រថយន្ត​មួយទៀត​ស្រាប់តែ​អ្នកបើកបរ​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3A-3367​ បាន​បើករថយន្ត​ ចេញ​ ដោយ​ពុំ​បាន​ត្រួតពិនិត្យ​ខាងក្រោម​រថយន្ត​រួច​ក៏​បើក​ចេញ​បណ្តាល​ឲ្យ​ដាច់​ខ្សែរ​អង្រឹង​រួច​បោក​ជន​រង​គ្រោះ​ ចូល​កង់​រថយន្ត​ផ្នែក​ខាងឆ្វេង​បណ្តាល​អោយ​ស្លាប់​នៅ​និង​កន្លែង​កើតហេតុ​។​ ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​ខណ្ឌ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ និង​កម្លាំង​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ លោកគ្រូ​ពេទ្យ​តុលាការ​ពិនិត្យ​សាកសព​ និង​កន្លែង​កើតហេតុ​បញ្ជាក់​ថា​មុន​ការ​បើកបរ​ខ្វះ​ការ​ត្រួតពិនិត្យ​ជា​ហេតុ​ការ​ធ្វើ​ឲ្យ​កិន​មនុស្ស​ស្លាប់​ ៕


ចំនួនអ្នកទស្សនា

    20585417

  • ថ្ងៃនេះ9431
  • ម្សិលមិញ6261
  • សប្តាហ៍នេះ27811
  • ខែនេះ142961
  • ឆ្នាំនេះ142961
  • សរុប20585417