សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ហាម​មិន​ឲ្យ​មាន​ដោះ​ដូរ​លក់​វិទ្យាស្ថាន​ CDRI

26-March-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៩​នេះ​ ក្នុង​ឱកាស​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៩​ (2019​ Cambodia​ Outlook​ Conference:​ Digital​ Transformation​ Towards​ Industry​ 4.0)​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ទីតាំង​ដី​នៅ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ (CDRI)​ ដែល​ស្ថិត​នៅ​ក្នុង​ ខណ្ឌ​ ទួល​គោក​ ប​ច្ចុ​ប្ប​នេះ​ គឺ​មិន​អោយ​មានការ​ដូរ​ទីតាំង​អគារ​ទីស្នាក់ការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ឡើយ​។​ ទោះបី​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​អ្នក​ជំនាន់​ក្រោយ​ប៉ុន្មាន​ជំនាន់​ទៀត​ក៏​ដោយ​ គឺ​ត្រូវ​រក្សា​ទុក​វិទ្យា​ស្ថា​នេះ​ឲ្យ​ខាន​តែ​បាន​។​

​ទន្ទឹម​នឹង​នេះ​ដែរ​ ប្រសិនបើ​វិទ្យាស្ថាន​ CDRI​ ខ្វះ​អាគារ​សម្រាប់​បំពេញការងារ​ គឺ​សម្តេច​តេ​ជោ​ សុខចិត្ត​ ប្រមែប្រមូល​ និង​ធ្វើការ​អំពាវនាវ​ដល់​សប្បុរសជន​ដើម្បី​ចូលរួម​បរិច្ចាគ​ថវិកា​ក្នុង​ការ​កសាង​អគារ​នេះ​ឡើង​ ដើម្បី​ឲ្យ​វិទ្យាស្ថាន​ CDRI​ នេះ​ក្លាយទៅជា​ធនាគារ​ខួរក្បាល​ ដែល​ សម្តេច​តេ​ជោ​បាន​ខិតខំ​បង្កើត​ និង​ថែរក្សា​បាន​រយៈពេល​ ២៩​ ឆ្នាំ​មក​ហើយដោយ​មានការ​ចូលរួម​ពី​ ឯ​ឧ​ ជា​ ចាន់​តូ​ និង​លោកស្រី​ អេ​វ៉ា​ ។​

​ជា​រៀង​រាល់​ឆ្នាំ​ វិទ្យាស្ថាន​ CDRI​ តែងតែ​រៀបចំ​ធ្វើ​សន្និសីទ​ស្តី​ពី​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ ដើម្បី​បង្កើត​ការ​សិក្សា​ស្រាវជ្រាវ​ ហើយ​អ្នកចូលរួម​គឺ​សុទ្ធតែ​ជា​អ្នក​តាក់តែង​គោលនយោបាយ​ និង​អ្នក​រៀបចំ​និង​គ្រប់គ្រង​ ដែល​ផ្តល់​នូវ​ផលប្រយោជន៍​ជា​ច្រើន​ដល់​ប្រទេស​ជាតិ​យើង​ ៕

 

ចំនួនអ្នកទស្សនា

    20585257

  • ថ្ងៃនេះ9271
  • ម្សិលមិញ6261
  • សប្តាហ៍នេះ27651
  • ខែនេះ142801
  • ឆ្នាំនេះ142801
  • សរុប20585257