ជនជាតិ​វៀតណាម​១២​នាក់​ ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​ ត្រូវ​បាន​ឃាត់ខ្លួន​និង​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​

27-March-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល​ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ ផែនការ​ងារ​អន្តោប្រវេសន៍​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ និង​ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌមានជ័យ​ប៉ុស្តិ៍​បឹង​ទំពុន​ មានការ​ដឹកនាំ​ដោយ​ ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ អ៊ុ​ក​ ហៃ​សីឡា​ ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ លោក​ ខាំ​ សុ​ផា​រី​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នឹង​លោក​ គឹ​ម​ ឆេ​ង​ប៊ុ​ន​ ក្រឡាបញ្ជី​ ចុះ​ត្រួតពិនិត្យ​ និង​ឃាត់ខ្លួន​ ជនបរទេស​ ស្ថិត​នៅ​ហាង​លក់​កាហ្វេ​ និង​ហាង​កោស​ជប់​ម៉ាស្សា​ តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​។​

​លោក​ឧត្តមសេនីយ៍ទោ​ ទិ​ត​ ពិសិដ្ឋ​ ជា​ស្នងការ​រង​ទទួល​ផែនការ​ងារ​អន្តោប្រវេសន៍​ បានឱ្យ​ដឹង​ថា​ក្នុង​ប្រតិបត្តិការ​ខាងលើ​កម្លាំង​ជំនាញ​ ពិនិត្យ​រក​ឃើញ​ ជនជាតិ​វៀតណាម​ សរុប​ចំនួន​១២​នាក់​ (​ស្រី​១០​នាក់​)​ ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​ ត្រូវ​បាន​ឃាត់ខ្លួន​និង​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​ ៕

ចំនួនអ្នកទស្សនា

    20587467

  • ថ្ងៃនេះ31
  • ម្សិលមិញ11441
  • សប្តាហ៍នេះ29861
  • ខែនេះ145011
  • ឆ្នាំនេះ145011
  • សរុប20587467