ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចក្រុមទី៩ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៥នឹង៣០នាទី។
លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌបានឱ្យដឹងថាជនសង្ស័យទាំង២នាក់រួមមានទី១-ឈ្មោះ យ៉ុង សារុន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុមទី៩ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបកម្មករ និងទី២-ឈ្មោះ គឹម បូរិន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅក្រុមទី៩ ភូមិលូ សង្កាត់ស្វាយប៉ាក់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបជាងដែក។
សម្ភារៈដកហូតមានៈក្រាមពណ៌សថ្លាចំនួន១កញ្ចប់តូច។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី ៕