កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​សាឡា​ង​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពី​បទ​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

29-March-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កាលពី​ថៃ្ង​ទី​២៨​ ខែមីនា​ ឆាំ្ន​២០១៩​ វេលា​ម៉ោង​១៦​នឹង​៤០​នាទី​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​សាឡា​ង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ ត្រួតពិនិត្យ​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ និង​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ ដើម្បី​ការពារ​សុវត្ថិភាព​នៅ​ក្នុង​មូលដ្ឋាន​ ខណ្ឌទួលគោក​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាក់​សែ្ត​ង​ ករណី​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ចំណុច​ផ្ទះ​លេខ​ ១៥៨​ ផ្លូវ​២៧១​ ក្រុម​៧​ ភូមិ​១៣​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​


​លោក​វរសេនីយ៍ទោ​ សុខ​ ហេង​ អធិការ​នគរបាល​ខណ្ឌ​បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ វុន​ វណ្ណៈ​ ភេទ​ប្រុស​ អាយុ​២២​ឆាំ្ន​ ជនជាតិ​ខែ្ម​រ​ មុខរបរ​នៅផ្ទះ​ ស្នាក់​នៅផ្ទះ​លេខ​៤៦​ ផ្លូវ​២៧១​ ក្រុម​៤​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

​វត្ថុ​តាង​ដែល​បាន​ចាប់​យកៈ​ក្រាម​ពណ៌​ស​ថ្លា​ (​សង្ស័យ​ជា​គ្រឿងញៀន​ )​ ចំនួន​០១​កញ្ចប់​តូច​ និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាកៈ​ HONDA​ DREAM​ C125​ ស៊េរី​២០១២​ ពណ៌​ខៅ្ម​ ពាក់​ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ 1F-2327​ ដែល​មាន​លេខ​តួ​ និង​លេខ​ម៉ាស៊ីនៈ​8677669​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ កំពុង​ឃាត់ខ្លួន​ជាប​ណោះ្ត​អាសន្ន​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​

 

ចំនួនអ្នកទស្សនា

    20585457

  • ថ្ងៃនេះ9471
  • ម្សិលមិញ6261
  • សប្តាហ៍នេះ27851
  • ខែនេះ143001
  • ឆ្នាំនេះ143001
  • សរុប20585457