ឧត្តរមានជ័យ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៩នឹង៣០នាទី បន្ទាប់ពីកម្លាំងជំនាញ បានសួរចម្លើយ ដោយយកចិត្តទុកដាក់ ទៅលើជនសង្ស័យឈ្មោះ ហ៊ូ សាមផាន ពាក់ព័ន្ធនិងករណីគ្រឿងញៀន ដែលបង្ក្រាបបានកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ជនសង្ស័យខាងលើបានសារភាពថាខ្លួនបានលាក់ទុកនូវសារធាតុញៀនមួយចំនួនទៀត នៅផ្ទះរបស់ខ្លួន។
បន្ទាប់ពីបានចម្លើយភ្លាម លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុង បានដឹកនាំកម្លាំងក្រោមឱវាទ និងជនសង្ស័យ ហ៊ូ សាមផាន យកទៅផ្ទះដែលខ្លួនស្នាក់នៅ ដើម្បីចង្អុលបង្ហាញ ទីកន្លែងដែលខ្លួនបានលាក់ទុកនូវសារធាតុញៀន។ ខណៈពេលទៅដល់ និងមានការចង្អុលបង្ហាញពីជនសង្ស័យ កម្លាំងយើងបានរកឃើញថ្នាំញៀនបន្ថែមទៀត មាន៖ មេតំហ្វេតាមីនICE(ម៉ាទឹកកក) ចំនួន៨កញ្ចប់ធំ ស្មើនឹង ៦០១.៣១ក្រាម និងមេតំហ្វីតាមីនគ្រាប់ ចំនួន ៦៣ គ្រាប់ បន្ថែមទៀត។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងខាងលើ ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕