សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចំពោះ​គ្រោះ​មហន្តរាយ​ដោយ​អគ្គិភ័យ​

01-April-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចំពោះ​គ្រោះ​មហន្តរាយ​ដោយ​អគ្គិភ័យ​ ដែល​រដូវ​កាល​នេះ​ជា​រដូវ​កាល​ សែន​ឆេ​ង​ម៉េ​ង​ផង​ ហើយ​ពិធី​ចូល​ឆ្នាំ​ខ្មែរ​ក៏​នឹង​មក​ដល់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ទៀត​។​

​ចំពោះ​ការ​ដុត​ធូប​,​ ដុត​ទៀន​,​ ដុត​ក្រដាស់​ និង​ដុត​របស់របរ​ផ្សេងៗ​សម្រាប់​សែន​ សូម​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។​ មុន​នឹង​ដើរ​ចេញ​ គឺ​ត្រូវ​ពន្លត់​ និង​ពិនិត្យ​អោយ​បាន​ច្បាស់លាស់​ ជៀសវាង​ការ​ឆាបឆេះ​ដែល​បង្ក​ជា​អគ្គី​ភ័យ​ធំ​។​ ព្រោះ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ មាន​អគ្គិភ័យ​បាន​ឆាប់ឆេះ​នៅ​កន្លែង​មួយ​ចំនួន​ ដែល​បណ្តាល​មក​ពី​ផ្ទុះ​សេ​ខ្សែភ្លើង​ ដែល​ខាង​អគ្គី​ស​នី​កម្ពុជា​ត្រូវ​តែ​យកចិត្តទុកដាក់​អោយ​មែនទែន​ និង​ម្ខាង​ទៀង​បង្ក​ឡើង​ដោយ​ការ​ដុត​ធូប​,​ ដុត​ទៀន​,​ ដុត​ក្រដាស់សែន​…​ ដែល​បាន​កើតឡើង​ដោយសារ​តែ​ការ​ធ្វេសប្រហែស​ ៕


ចំនួនអ្នកទស្សនា

    20585387

  • ថ្ងៃនេះ9401
  • ម្សិលមិញ6261
  • សប្តាហ៍នេះ27781
  • ខែនេះ142931
  • ឆ្នាំនេះ142931
  • សរុប20585387