សម្តេច​តេ​ជោ​ ហ៊ុន​ សែន​៖​ សូម​អាជ្ញាធរ​បន្ត​ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់​

01-April-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០១៩​ ក្នុង​ឱកាស​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​ វិទ្យាស្ថាន​វ៉ា​ន់​ដា​ ជាង​៣​ពាន់​នាក់​ នៅ​កោះ​ពេជ្រ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​ទឹក​ ជា​ពិសេស​ពលរដ្ឋ​ដែល​រស់នៅ​តាម​ជនបទ​ និង​តាម​បណ្តា​ខេត្ត​នានា​ ទោះបី​ មួយ​រយៈពេល​នេះ​មាន​ភ្លៀវ​ធ្លាក់​នៅ​តាម​តំបន់​មួយ​ចំនួន​ ដែល​បាន​ជួយ​សម្រាល​ដល់​ការ​លំបាក​ដល់​ ប្រជាពលរដ្ឋ​ក៏​ដោយ​ ក៏​ប៉ុន្តែ​បញ្ហា​កង្វះខាត​ទឹក​ប្រើប្រាស់​ គឺ​នៅ​តែ​ប្រឈម​នៅឡើយ​។​

​បើ​តាម​ការ​ព្យាករណ៍​របស់​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ គឺ​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ទៀត​ ដែល​មាន​វិសាលភាព​ធំ​ទូលាយ​ជា​មុន​។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ត្រងទឹក​ទុក​ប្រើ​ ប្រាស់​អោយ​បាន​គ្រប់គ្រាន់​ក្នុង​ពាង​ឬ​ក្នុង​អាង​ ព្រោះ​ភ្លៀង​អាច​អស់​ទៅ​វិញ​នៅ​ពេល​ណាមួយ​។​ ចំពោះ​ការ​ប្រើប្រាស់​ទឹក​វិញ​ ក៏​ត្រូវ​មានការ​សន្សំ​សំចៃ​ ជា​ពិសេស​ នៅ​តាម​តំបន់​ដែល​មិន​ទាន់​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​នៅឡើយ​។​

​ទន្ទឹម​នឹង​នេះ​ សូម​អាជ្ញាធរ​មូលដ្ឋាន​ខិតខំ​ដោះស្រាយ​ឲ្យ​ទាន់​បាន​ពេលវេលា​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​អោយ​មានទឹក​ប្រើប្រាស់​។​ វិធី​ដ៏​ល្អ​បំផុត​គឺ​ត្រូវ​ជីក​អណ្តូង​ និង​ជីក​ស្រះ​ឲ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀង​ ប្រសើរ​ជាង​ការ​រង់ចាំ​ទឹកភ្លៀង​ ឬ​ដឹក​ទឹក​ទៅ​ចែក​ជូន​ពួក​គាត់​ ៕

 

ចំនួនអ្នកទស្សនា

    20584947

  • ថ្ងៃនេះ8961
  • ម្សិលមិញ6261
  • សប្តាហ៍នេះ27341
  • ខែនេះ142491
  • ឆ្នាំនេះ142491
  • សរុប20584947