ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​ ត្រូវ​នគរបាល​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​ជួញដូរ​នូវ​សារធាតុ​ ញៀន​ខុសច្បាប់​ឆ្លង​ដែន​មក​កម្ពុជា​ ជាង​៤០​កញ្ចប់​ធំ​នឹង​តូច​

01-April-2019 | ដោយ ពលមនសិការ

ស្ទឹង​ត្រែង​៖​ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ម្នាក់​ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល​ឃាត់ខ្លួន​ កាលពី​វេលា​ម៉ោង​ ១២​នឹង​៣៥​នាទី​ ថ្ងៃអាទិត្យ​ ១១​រោច​ ខែ​ផល្គុន​ ឆ្នាំច​ សំរឹទ្ធិ​ស័​ក្វ​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ប្រថាប់ត្រា​ មុខ​ប៉ុស្តិ​ត្រួតពិនិត្យ​ ច្រក​ទ្វារ​ចេញចូល​អន្តរជាតិ​ កម្ពុជា​-​ឡាវ​ ស្ថិត​ក្នុងភូមិ​កំ​ផា​ន់​ សង្កាត់​សាមគ្គី​ ក្រុង​ស្ទឹង​ត្រែង​ ខេត្តស្ទឹងត្រែង​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ជនបរទេស​នេះ​មានឈ្មោះ​ NURUL​ FADLI​ EKO​ PUTRO​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ សញ្ជាតិ​ ឥណ្ឌូ​នេ​ស៊ី​ ដោយ​មានការ​សង្ស័យ​ក្នុង​វា​លី​ សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ធ្វើការ​ត្រួតពិនិត្យ​ និង​ឆែកឆេរ​នៅ​ទីតាំង​ ខាង​មុខ​កន្លែង​ប្រថាប់ត្រា​ចេញ​-​ចូល​ ក៏​រក​ឃើញ​ នៅ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ ច្រក​ក្នុង​កញ្ចប់​នំ​គ្រប់​ប្រភេទ​ ដូច​ជា​កញ្ចប់​កាហ្វេ​ កញ្ចប់​ស្គរ​គ្រាប់​ កញ្ចប់​ប្រដាប់ប្រដា​ក្មេង​លេង​ សង្ស័យ​ជា​សារធាតុ​ញៀន​ ហើយ​ក៏​បាន​អញ្ជើញ​សមត្ថកិច្ច​ ជំនាញ​(BLO)​ ប្រចាំការ​ច្រក​ទ្វារ​ត្រពាំង​ក្រៀល​ មក​ត្រួតពិនិត្យ​បន្ថែម​ ពិតជា​សារធាតុ​ញៀន​ ពិតប្រាកដ​មែន​ ទើប​ឃាត់ខ្លួន​នឹក​កសាង​សំណំ​រឿង​បញ្ជូន​មក​ស្នងការ​ខេត្ត​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ក្នុង​ករណី​ឃាត់ខ្លួន​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ខាងលើ​ សមត្ថកិច្ច​បាន​ដកហូតៈ​ សារធាតុ​ញៀ​ញ​ខុសច្បាប់​ ៤៤​កញ្ចប់​ធំ​នឹង​តូច​ ក្នុង​វា​លី​ច្រក​ក្នុង​កញ្ចប់​នំ​ ស្ករ​គ្រាប់​ នឹង​កញ្ចប់​ការ​ហ្វេ​ វិច​ខ្ចប់​យ៉ាង​ស្អាត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បា​នប​ញ្ចូ​ន​ខ្លួន​ មក​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​កសាង​សំណំ​រឿង​ ប​ញ្ចូ​ន​ទៅ​សាលាតំបូង​ខេត្ត​ ចាត់ការ​ទៅ​តាម​និ​តិ​វិធី​បន្ត​ តែ​ពេល​នេះ​ជនសង្ស័យ​ឃាត់ខ្លួន​ នៅ​ស្នងការ​ខេត្ត​នៅឡើយ​ ដើម្បី​ស្រាវជ្រាវ​បន្ត​ទៀត​ រកមុខ​មេ​ឃ្លោង​នៅ​ពីរ​ក្រោយខ្នង​ នឹង​បក្ខពួ​គ​បន្ត​ទៀត​ ៕

ចំនួនអ្នកទស្សនា

    20584977

  • ថ្ងៃនេះ8991
  • ម្សិលមិញ6261
  • សប្តាហ៍នេះ27371
  • ខែនេះ142521
  • ឆ្នាំនេះ142521
  • សរុប20584977