លោក​ លឺ​ ឡាយ​ស្រេង​ អាច​វិល​ត្រឡប់​មក​កម្ពុជា​បាន​

01-April-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០១៩​ ក្នុង​ពេល​ដែល​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ អញ្ជើញ​ផ្តល់​កិត្តិយស​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ចំនួន​ ៣,២១៣​នាក់​ នៃ​វិទ្យាស្ថាន​វ៉ា​ន់​ដា​ នៅ​កោះ​ពេជ្រ​ សម្តេច​ប្រមុខ​ដឹកនាំ​ បាន​មាន​ប្រសាសន៍​ហៅ​ លោក​ លឺ​ឡាយ​ ស្រេង​ អ​តី​មន្ត្រី​រដ្ឋាភិបាល​ចាស់​ ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ថៃ​ អោយ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​អ្វី​ឡើយ​។​

​សម្តេច​តេ​ជោ​ បាន​ប្រកាស​ជា​សាធារណៈ​ថា​នឹង​គ្មាន​ការ​ចោទប្រកាន់​ទៅ​លើ​រូប​ លោក​ លឺ​ ឡាយ​ស្រេង​ ទេ​ ហើយ​បាន​ប្រាប់​ទៅ​អាជ្ញាធរ​ និង​សមត្ថកិច្ច​កុំអោយ​ចាប់ចង​រូប​គាត់​ទៀត​ផង​។​ ព្រោះ​ថ្មីៗ​នេះ​ សម្តេច​តេ​ជោ​ បានឃើញ​ ព័ត៌មាន​តាម​បាងកក​ប៉ុ​ស្ត៍​ ដែល​ លោក​ លឺ​ ឡាយ​ស្រេង​ បាន​អំពាវនាវ​សុំ​ការ​សណ្តោស​លើកលែង​ពី​ សម្តេច​តេ​ជោ​ ដើម្បី​បាន​វិល​ត្រឡប់​ចូល​មក​រស់នៅ​នៃ​ជីវិត​ចុង​ក្រោយ​ក្នុង​ប្រទេស​កំណើត​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ តែងតែមាន​ព្រហ្ម​វិហារធម៌​ចំពោះ​ពលរដ្ឋ​ ក៏​ដូច​ជា​អ​តី​មន្ត្រី​មួយ​ចំនួន​ដែល​ទទួលស្គាល់​នូ​កំហុសឆ្គង​ ដូច​ជា​រូប​ លោក​ លឺ​ ឡាយ​ស្រេង​ ដែល​កន្លង​ទៅ​បាន​ជេរ​ប្រមាថ​ព្រះមហាក្សត្រ​កម្ពុជា​ និង​រូប​សម្តេច​តេ​ជោ​ផ្ទាល់​។​ សម្តេច​តេ​ជោ​ ក៏​ធ្លាប់​បាន​បញ្ជាក់​ច្បាស់​ថា​ គ្មាន​ផលប្រយោជន៍​អ្វី​ដែល​ទៅ​សំងំ​លាក់ខ្លួន​ជេរ​ប្រមាថ​មក​លើ​រូប​សម្តេច​ ឬ​ឈរ​ធ្វើ​បាតុកម្ម​តាម​ផ្លូវ​ជេរ​ប្រមាថ​មាក់ងាយ​មក​លើ​ព្រះមហាក្សត្រ​ខ្លួនឯង​ មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ ជា​ពិសេស​ ជេរ​ប្រមាថ​មក​លើ​រូប​សម្តេច​ផ្ទាល់​។​

​សម្តេច​តេ​ជោ​ តែងតែ​ផ្តល់​ឱកាស​ និង​ណែនាំ​អោយ​អ្នក​ទាំងនោះ​ បើ​ពិតជា​ចង់​ចូលរួម​ជួយ​កសាង​ប្រទេស​ជាតិ​មែន​ គឺ​និយាយ​ស្តី​ត្រូវ​មាន​សីលធម៌​ល្អ​ថ្លៃថ្នូរ​ ត្រូវ​ទទួលស្គាល់​កំហុស​ខ្លួនឯង​ ហើយ​ចូល​មក​អង្គុយ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ ទើប​មាន​ល​ទ្ឋ​ផល​ប្រសើរ​ជាង​ដើរ​ស្រែក​នៅ​តាម​ដងផ្លូវ​ក្រៅប្រទេស​ ៕

 

ចំនួនអ្នកទស្សនា

    20585197

  • ថ្ងៃនេះ9211
  • ម្សិលមិញ6261
  • សប្តាហ៍នេះ27591
  • ខែនេះ142741
  • ឆ្នាំនេះ142741
  • សរុប20585197