សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ នឹង​ដឹកនាំ​គណៈ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​កូរ៉េ​ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​

02-April-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ នឹង​ដឹកនាំ​គណៈ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​កូរ៉េ​ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។​

​ក្រោយ​ជំនួប​ពិ​ភ្សា​ការងារ​រវាង​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ និង​ឯកឧត្តម​អូ​ ណា​ក់​យ៉ុ​ង​ (​ Oh​ Nay-young​ )​ ឯកអគ្គរដ្ឋទូត​ នៃ​សាធារណរដ្ឋ​កូរ៉េ​ ប្រចាំ​ប្រទេស​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​០២​ ខែមេសា​ ឆ្នាំ​២០១៩​ នៅ​ទីស្តីការក្រសួង​ ឯកឧត្តម​ ផា​ន​ សុ​ផានិត​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា​គោលបំណង​ក្នុង​ជំនួប​នោះ​មាន​ប្រធានបទ​សំខាន់​ចំនួន​២​ដែល​ត្រូវ​លើក​មក​ពិ​ភ្សា​ រួម​មាន​ទី​១-​ឯកអគ្គរដ្ឋទូត​ នៃ​សាធារណរដ្ឋ​កូរ៉េ​ មាន​បំណង​ចង់​ថ្លែងអំណរគុណ​ដល់​សម្តេច​ក្រឡាហោម​ ក្នុង​ការ​ជួយ​សម្របសម្រួល​ រៀបចំ​នូវ​ការងារ​សន្តិសុខ​ យ៉ាង​ល្អ​ប្រសើរ​ នៅ​ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ កាលពី​ពេល​ថ្មីៗ​នេះ​ របស់​ឯកឧត្តម​ MOON​ JAE-IN​ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​ មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​។​ ហើយ​ប្រធានបទ​ទី​២-​គឺ​ពាក់ព័ន្ធ​នៅ​ហ្នឹង​ការ​គ្រោង​រៀបចំ​នូវ​ដំណើរ​ទៅ​ទស្សនកិច្ច​របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ នៅ​កាន់​សាធារណរដ្ឋ​កូរ៉េ​ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។​

​ពាក់ព័ន្ធ​នៅ​ទៅ​ហ្នឹង​ប្រធានបទ​ទី​១-​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ សម្តែង​នូវ​ការ​អរគុណ​ចំពោះ​សម្តេច​ក្រឡាហោម​ ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ​ ក្រសួងមហាផ្ទៃ​ ដែល​បាន​យកចិត្តទុកដាក់​ ផ្តល់​នូវ​ការងារ​ថែរក្សា​សន្តិសុខ​ យ៉ាង​ល្អ​ប្រសើរ​ ជូន​ដល់​គណៈប្រតិភូ​ជាន់ខ្ពស់​ នៃ​សាធារណរដ្ឋ​កូរ៉េ​ ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ តាម​កម្មវិធី​ដែល​បាន​គ្រោងទុក​ ទាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ទៅ​កាន់​ខេត្តសៀមរាប​។​

​ជា​ការ​ឆ្លើយ​តប​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​លើក​ឡើង​ថា​ សម្តេច​ ក៏​ដូច​ជា​មន្ត្រីជាន់ខ្ពស់​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​សេចក្តី​រីករាយ​ក្នុង​ការ​ទទួល​ស្វារ​គម​ន៍​ គណៈប្រតិភូ​ជាន់ខ្ពស់​ របស់​សាធារណរដ្ឋ​កូរ៉េ​ មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​តាម​ដំណើរ​ទស្សនកិច្ច​នេះ​ ពិតជា​បាន​លើកកម្ពស់​ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ និង​កូរ៉េ​ អោយ​កាន់តែ​ល្អ​ប្រសើរ​។​

​សម្តេច​មាន​ប្រសាសន៍​បន្ត​ថា​ នេះ​ជា​ការ​កាតព្វកិច្ច​ របស់​ក្រសួងមហាផ្ទៃ​ ជា​ពិសេស​កងកម្លាំង​នគរបាល​កម្ពុជា​ ក្នុង​ការ​ធ្វើ​យ៉ាងណា​ ថែរក្សា​សន្តិសុខ​ អោយ​បាន​គត់​មុត​ ជូន​ដល់​គណៈប្រតិភូ​ជាន់ខ្ពស់​ របស់​សាធារណរដ្ឋ​កូរ៉េ​ ដើម្បី​បំពេញភារកិច្ច​ប្រកបដោយ​ភាព​ជោគជ័យ​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ចំពោះ​ប្រធានបទ​ទី​២-​អំពី​គម្រោង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ទៅ​កាន់​សាធារណរដ្ឋ​កូរ៉េ​ ឯកឧត្តម​ មាន​បំណង​ចង់​ស្វែង​យល់​ អំពី​ចំណុច​សំខាន់ៗ​ ដែល​សម្តេច​ក្រឡាហោម​ មានការ​ចាប់អារម្មណ៍​ ដើម្បី​អោយ​ឯកឧត្តម​ជួយ​សម្របសម្រួល​ ធ្វើ​អោយ​ដំណើរ​ទស្សនកិច្ច​ របស់​សម្តេច​ក្រឡាហោម​ ទៅ​កាន់​សាធារណរដ្ឋ​កូរ៉េ​ ប្រកបដោយ​ជោគជ័យ​ សម​ស្រប​ទៅ​ហ្នឹង​បរិបទ​ការងារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជា​ការ​ឆ្លើយ​តប​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​ជម្រាប​ជូន​ថា​ ក្រសួងមហាផ្ទៃ​ មាន​កិច្ចការ​ធំៗ​សំខាន់​ចំនួន​២៖​ ទី​១-​ការងារ​សន្តិសុខ​ ថែរក្សា​សន្តិសុខ​ និង​ទី​២-​ការងារ​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។​ ដូច្នេះ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ក្រឡាហោម​ ទៅ​កាន់​សាធារណរដ្ឋ​កូរ៉េ​ នៅ​ពេល​ខាង​មុខ​នេះ​ គឺ​សម្តេច​ចង់​ស្វែង​យល់​អំពី​ បញ្ហា​២​ធំៗ​នេះ​ គឺ​ចង់​ស្វែង​យល់​អំពី​ ដំណើរការ​គ្រប់​គ្រង់​ កំណែទម្រង់រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ របស់​សាធារណរដ្ឋ​កូរ៉េ​ ក្នុង​ការ​ធ្វើ​យ៉ាងណា​ផ្តល់​សេវា​ សាធារណ​កាន់តែ​មាន​ប្រសិទ្ធភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ ហើយ​និង​ទី​២-​សម្តេច​ក៏​ចង់​សិក្សា​ស្វែង​យល់​អំពី​ ការងារ​គ្រប់​គ្រង់​សណ្តាប់ធ្នាប់​ សន្តិសុខ​ នៅ​សាធារណរដ្ឋ​កូរ៉េ​ ជា​ពិសេស​ទៅ​លើ​ ការងារ​ធំៗ​មួយ​ចំនួន​ ដូច​ជាៈ​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ការ​គ្រប់គ្រង​សុវត្ថិភាព​ចរាចរណ៍​ និង​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក៏​ដូច​ជា​ការ​ស្តារ​នីតិសម្បទារ​គ្រឿងញៀន​ជាដើម​។​ បញ្ហា​ទាំងនេះ​ គឺជា​បញ្ហា​ស្រប​ទៅ​ហ្នឹង​បរិបទ​ ក៏​ដូច​ជា​ស្ថានភាព​ មិន​ត្រឹមតែ​សកលលោក​នោះ​ទេ​ ក៏​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ ៕

ចំនួនអ្នកទស្សនា

    20583527

  • ថ្ងៃនេះ7541
  • ម្សិលមិញ6261
  • សប្តាហ៍នេះ25921
  • ខែនេះ141071
  • ឆ្នាំនេះ141071
  • សរុប20583527