កំពង់ស្ពឺ៖ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ សូមធ្វើការបំភ្លឺជូនសាធារណៈជន ជនរួមជាតិទាំងអស់មេត្តាជ្រាប ក្រោយហេតុការណ៍ករណី ជំនាញនគរបាលចរាចរណ៍ស្រុកសំរោងទង ឃាត់រ៉ឺម៉កដឹកអុសមួយគ្រឿង ដែលមានបុរសម្នាក់នៅភូមិឆក់ឈើនាង ឃុំម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្ដាល ជិះលើគំនរអុសដ៏ខ្ពស់ ហើយត្រូវបាននគរបាលហៅអប់រំណែនាំអំពីសុវត្ថិភាព ការប្រថុយជីវិតនៅលើគំនរអុសបែបនេះ អាចបណ្ដាលឲ្យបាត់បង់អាយុជីវិតនៅពេលជួបគ្រោះថ្នាក់ចៃដន្យជាយថាហេតុ ស្រាប់តែមានអ្នកលេងបណ្ដាញសង្គមមួយចំនួនតូចជាអ្នកខិលខូចបានយករូបភាពពីក្នុង page police kompongspeu ទៅបង្ហោះដោយប្រើខ្លឹមសារផ្ទុយពីការពិតនិងធ្វើឲ្យមហាជននិងសាធារណៈជនមានការយល់ច្រឡំថានគរបាលប្រតិបត្ដិការបង្ក្រាបរ៉ឺម៉កដឹកអុសទៅវិញដូច្នេះស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមឲ្យអ្នកលេងបណ្ដាញសង្គម facebook ដែលកំពុងតែប្រព្រឹត្ដធ្វើទង្វើកែព័ត៌មានប្រាសចាកពីការពិត សូមបញ្ឍប់នូវសកម្មភាពបែបនេះ រួមគ្នាដើម្បីកំពង់ស្ពឺ រួមគ្នាដើម្បីសុវត្ថិភាពកាត់បន្ថយ គ្រោះថ្នាក់ផ្សេងៗ រួមគ្នាដើម្បីប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ៕