ភ្នំពេញ៖ កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែង ពីបទៈរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើផ្លូវលេខ២៤៥ក្រុម ទី៥០ ភូមិ៨សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញកាលពីថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩វេលាម៉ោង២២នឹង៥០នាទី។
លោកវរសេនីយ៍ទោ សុខ ហេង អធិការនគរបាលខណ្ឌបានឱ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ចែម រឿន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែកស្នាកនៅកន្លែងធ្វើការសង្កាត់អូឡាំពិចខណ្ឌចំការមន រាជធានីភ្នំពេញ។
វត្ថុតាងដែលបានចាប់យករួមមានៈ ក្រាមសថ្លា០១កញ្ចប់ (សង្ស័យជាគ្រឿងញៀន), និងម៉ូតូមួយគ្រឿងម៉ាកហុងដាDAELIM ស្លាកលេខតាកែវ1C9534សេរីចាស់ពុំមានលេខតួនឹងលេខម៉ាស៊ីន។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួល គោកដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕