ជនសង្ស័យ​២​នាក់​ រក្សា​ទុក​គ្រឿងញៀន​ជាប់​ខ្លួន​ត្រូវ​នគរបាល​ខណ្ឌទួលគោក​ ឃាត់ខ្លួន​

03-April-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ជនសង្ស័យ​២​នាក់​ រក្សា​ទុក​គ្រឿងញៀន​ជាប់​ខ្លួន​ត្រូវ​នគរបាល​ខណ្ឌទួលគោក​ ឃាត់ខ្លួន​ ខណៈ​ពេល​ បាន​ចុះ​រឹត​ បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ កាល​ថ្ងៃ​អង្គារ​ ១៣​រោច​ ខែ​ផល្គុន​ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២​ ខែមេសា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២២​នឹង​៣០​នាទី​ នៅ​ចំណុច​លើ​ផ្លូវ​លេខ​២៤៥​ ក្រុម​ទី​៥០​ ភូមិ​៨​ សង្កាត់​ផ្សារ​ដើម​គរ​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ទោ​ សុខ​ ហេង​ អធិការ​នគរបាល​ខណ្ឌទួលគោក​ បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ ហែម​ ប្រុស​ផា​ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជាងដែក​ស្នាក់​នៅ​កន្លែងធ្វើការ​សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​(​ម្ចាស់​ថ្នាំ​ញៀន​)​ និង​ទី​២-​ឈ្មោះ​ ជា​ ភី​ន​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខរបរ​ជាងដែក​ ដេក​នៅ​កន្លែងធ្វើការ​ សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

វត្ថុ​តាង​ដែល​បាន​ចាប់​យក​រួម​មានៈ​ ក្រាម​ស​ថ្លា​ ០១​កញ្ចប់​ (​សង្ស័យ​ជា​គ្រឿងញៀន​),​ និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រិ​ម​សេ​១២៥​ខ្មៅ​ ស្លាក​លេខ​កំពុង់ស្ពឺ​1F-3456​ លេខ​តួ​នឹង​ម៉ាស៊ីន​ ៩០២១០៤៣​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​ផ្លូវច្បាប់​ ៕

ចំនួនអ្នកទស្សនា

    20583577

  • ថ្ងៃនេះ7591
  • ម្សិលមិញ6261
  • សប្តាហ៍នេះ25971
  • ខែនេះ141121
  • ឆ្នាំនេះ141121
  • សរុប20583577