សៀមរាប៖ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអនុញ្ញាតអោយឯឧត្តមDARKSUUGJIN ឣគ្គកុងសុលកូរ៉េប្រចាំខេត្តសៀមរាបចូលជួបសំដែងការគួរសម និងពិភាគក្សាការងារ។
ក្នុងជំនួបពិភាក្សានាពេលនោះឯឧត្តម DARKSUUGJIN ឣគ្គកុងសុលកូរ៉េប្រចាំខេត្តសៀមរាប បានមានប្រសាសន៍ថាលោកសូមថ្លែងការកោតសសើរដ៏ស្មោះអស់ពីចិត្តចំពោះការដឹកនាំរបស់លោកស្នងការ ក៏ដូចជាកងកម្លាំងនគរបាលខេត្តទាំងអស់របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប កន្លងមកក្នុងការការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអ្នកវិនិយោទុននានា ក្នុងនោះក៏មានបងប្អូនជនជាតិកូរ៉េផងដែរ ដែលបានមករស់នៅប្រកបមុខរបររកស៊ីនៅក្នុងខេត្តសៀមរាបនេះ។
លោកបានមានប្រសាសន៍បន្តថាដើម្បីគ្រប់គ្រង់ និងរក្សាសន្តិសុខជូនប្រជាពលរដ្ឋដែលស្នាក់នៅប្រកបរបររកស៊ីនៅក្នុងខេត្តសៀមរាប ឲ្យបានកាន់តែល្អប្រសើរ លោកសូមសុំណូមពរផងដែរដល់កម្លាំងសមត្ថកិច្ចនគរបាលជួយការពារថែរក្សាឲ្យបានកាន់តែល្អក្នុងគោលបំណង ក្នុងកិច្ចសហការគ្នាសំដៅក្នុងការថែរក្សា សន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់ឲ្យបានកាន់តែរឹងមាំបន្តទៀត។
អញ្ជើញមានប្រសាសន៍ទៅកាន់ឯឧត្តមDARKSUUGJINឣគ្គកុងសុលកូរ៉េប្រចាំខេត្តសៀមរាប លោកឧត្តមសេនីយ៍ស្នងការបានសំដែងនូវការស្វាគមន៍យ៉ាងរីករាយចំពោះវត្តមានរបស់ឯកឧត្តមDARKSUUGJIN ឣគ្គកុងសុលកូរ៉េប្រចាំខេត្តសៀមរាបដែលទើបចូលកាន់ដំណែងលោកឧត្តសេនីយ៍ស្នងការ ក៏បានមានប្រសាសន៍ជូនឯកឧត្តមDARKSUUGJIN ឣគ្គកុងសុលកូរ៉េពាក់ព័ន្ធទៅនិងកិច្ចការពារថែរក្សាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ពិសេសការអនុវត្តច្បាប់របស់នគរបាលជាតិកម្ពុជាក៏ដូចការអនុវត្តច្បាប់អន្តោប្រវេសន៍ របស់កម្លាំងនគរបាលកម្ពុជាជូនឯកឧត្តមDARKSUUGJINផងដែរ។
លោកឧត្តមសេនីយ៍ស្នងការបានមានប្រសាសន៍បន្តថាឆ្លងតាមការកំណត់រយៈ៣ខែប្រជុំម្តងរបស់ក្រុមការងារHotlineរបស់ស្នងការដ្ឋាននគរបាលខេត្តជាមួយតំណាងកុងស៊ុលប្រចាំខេត្តសៀមរាបយើងនៅតែបន្តកិច្ចការងារនេះក្នុងកិច្ចសហការណ៍គ្នាដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមនានានិងដកបទពិសោធន៍ល្អៗដើម្បីយកមកអនុវត្តបន្តឲ្យមានប្រសិទ្ធភាព។
លោកឧត្តមសេនីយ៍ស្នងការក៏បានជំរាបជូនផងដែរនៃការកើនឡើងនូវកំណើនភ្ញៀវទេសចរណ៍ដែលបានអញ្ជើញមកទេសចរណ៍កម្សាន្តក្នុងទឹកដីខេត្តសៀមរាបពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើងៗផងដែរ។
លោកឧត្តមសេនីយ៍បានបន្ថែមទៀតថាកងកម្លាំងនគរបាលជាតិកម្ពុជាពិសេសនគរបាលខេត្តសៀមរាបយើងនៅតែបន្តកិច្ច សហប្រតិបត្តិការគ្នាសំដៅរក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងនោះក៏មានជនជាតិកូរ៉េផងដែរឲ្យកាន់តែល្អប្រសើរទ្វេរឡើងថែមទៀត ៕