សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​

05-April-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ១​កើត​ ខែចេត្រ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​.២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​៥​ ខែមេសា​ ឆ្នាំ​២០១៩​នេះ​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​វិមាន​សន្តិភាព​។​

​សម្រាប់​របៀបវារៈ​នៃ​កិច្ចប្រជុំ​ដែល​ត្រូវ​លើក​ឡើង​ក្នុង​ស​ប្តា​ហ៍​នេះ​រួម​មាន​៖​
១-​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រេងកាត​ និង​ផលិតផល​ប្រេងកាត​។​
២-​គម្រោង​វិនិយោគ​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១​ កន្លែង​ទំហំ​៨០MW​ និង​នៅ​កំពង់ឆ្នាំង​១​កន្លែង​ ៦០MW​។​
៣-​សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​ស្តី​ពី​សុខភាព​សិក្សា​។​
៤-​បញ្ហា​ផ្សេងៗ​ សំណើសុំ​ការ​យល់ព្រម​ពី​គណៈរដ្ឋមន្ត្រី​ ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​៖
៤.១.​ កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេ​ស​ ស្តី​ពី​ការ​ជំរុញ​ និង​ការ​ការពារ​ទៅ​វិញ​ទៅ​មក​នៃ​វិនិយោគ​។​
៤.២.​ កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សហភាព​អា​រ៉ាប់​អេ​មី​រ៉េ​ត​ ស្តី​ពី​ការ​ជំរុញ​ និង​ការ​ការពារ​ទៅ​វិញ​ទៅ​មក​នៃ​វិនិយោគ​។​
៤.៣.​ កិច្ច​ព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​តួ​ក​គី​ ស្តី​ពី​ការ​ជំរុញ​ និង​ការ​ការពារ​ទៅ​វិញ​ទៅ​មក​នៃ​វិនិយោគ​។​
៤.៤.​ សំណើសុំ​ចូល​ជា​សមាជិក​អង្គការ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឬ​ស្សី​ និង​ផ្ដៅ​៕​

 

ចំនួនអ្នកទស្សនា

    20585347

  • ថ្ងៃនេះ9361
  • ម្សិលមិញ6261
  • សប្តាហ៍នេះ27741
  • ខែនេះ142891
  • ឆ្នាំនេះ142891
  • សរុប20585347