ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន៥រូប។
យោងតាមអនុក្រឹត្យ ដែលសារព័ត៌មានយើងទទួលបាននៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ មន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន៥រូបដែលត្រូវ ផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែងរួមមាន៖
១-លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អត្តលេខ០១៤៦១ ជាប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។
២-លោកឧត្តមសេនីយ៍ឯក ម៉ៃ ឧត្តម អត្តលេខ០២១៨៦ ពីប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ទៅជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន។
៣-លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អត្តលេខ៥៦០៣៥ ពីប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ទៅជាប្រធាននាយកដ្ឋាននគរបាលទេសចរណ៍។
៤-លោកឧត្តមសេនីយ៍ទោ ហេង ចាន់ធារី អត្តលេខ០៧៥២៧ ពីប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ទៅជាប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
៥-លោកឧត្តមសេនីយ៍ទោ លៀង ភារម្យ អត្តលេខ ៥៤៧០៨ ពីអនុប្រធានសេនាធិការ ទៅជាប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ៕