ជនជាតិ​ចិន​ម្នាក់​ទៅ​រៀន​បាញ់កាំភ្លើង​ បែ​ជា​បាញ់​សម្លាប់​ខ្លួនឯង​ នៅ​ក្នុង​ទីលាន​បាញ់កាំភ្លើង​ភ្នំពេញ​របស់​លោក​ សុខ​ ខេ​ម​រិ​ន​

05-April-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ជនជាតិ​ចិន​ម្នាក់​ទៅ​រៀន​បាញ់កាំភ្លើង​ បែ​ជា​បាញ់​សម្លាប់​ខ្លួនឯង​យ៉ាង​សាហាវ​ទៅ​វិញ​នៅ​ក្នុង​ទីលាន​បាញ់កាំភ្លើង​ភ្នំពេញ​របស់​លោក​ សុខ​ ខេ​ម​រិ​ន​ នៅ​ក្បែរ​អង្គភាព​តម្រួត​បទបញ្ជា​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ស្ថិត​នៅ​សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ កាលពី​ថ្ងៃ​ទី​៤​ ខែមេសា​ ឆ្នាំ​២០១៩​។​

​យោង​តាម​ខ្លឹម​វី​ដេ​អូ​កាំ​មេ​រ៉ា​បែកធ្លាយ​ពី​កន្លែង​បាញ់កាំភ្លើង​របស់​លោក​ សុខ​ ខេ​ម​រិ​ន្ទ​ ដែល​សារព័ត៌មាន​យើង​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែមេសា​ ឆ្នាំ​២០១៩​នេះ​។​

​ទោះ​យ៉ាងណា​មិន​ទាន់​មាន​ប្រភព​ច្បាស់ការ​ថា​បណ្តា​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ​ ទើប​បណ្តាល​ឲ្យ​ជនជាតិ​ចិន​នោះ​បាញ់​សម្លាប់​ខ្លួនឯង​បែប​នេះ​។​ ចំពោះ​អត្តសញ្ញាណ​ជន​រង​គ្រោះ​(​សព​)​ សមត្ថកិច្ច​ក៏​មិន​ទាន់​បាន​ឲ្យ​ដឹង​នៅឡើយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៥​នេះ​។​

​សូម​រំលឹក​ថា​ ក្លឹ​ប​កំសាន្ដ​ទីលាន​បាញ់កាំភ្លើង​អន្ដរជាតិ​ភ្នំពេញ​ បាន​បើក​ដំណើរការ​សាកល្បង​ នៅ​ថ្ងៃ​ទី​០៣​ ខែតុលា​ ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ខ្ញី​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធាន​ភ្នំពេញ​ ជាប់​អង្គភាព​តម្រួត​បទបញ្ជា​។​

​លោក​ សុខ​ ខេ​ម​រិ​ន​ ដែល​ជា​អ្នកគ្រប់គ្រង​ក្លឹ​ប​កំសាន្ដ​ទីលាន​បាញ់កាំភ្លើង​អន្ដរជាតិ​ភ្នំពេញ​ បាន​លើក​ឡើង​ថា​ គោលបំណង​នៃ​ការ​បង្កើត​ក្លឹ​ប​កំសាន្ដ​នេះ​ឡើង​ ដើម្បី​អ្នក​ដែល​មាន​សិទ្ធិ​កាន់កាប់​ និង​ប្រើប្រាស់​អាវុធ​ទាំងអស់​ឃ្លាន​ឆ្ងាយ​ពី​ទណ្ឌកម្ម​នៃ​ទោស​ ហើយ​លោក​ជឿជាក់​ថា​ នៅ​ពេល​ពលរដ្ឋ​ដឹង​ពី​ការ​ប្រើប្រាស់​អាវុធ​ ច្បាស់​ណាស់​ពលរដ្ឋ​មិន​យក​ទៅ​ប្រើប្រាស់​ផ្ដេសផ្ដាស់​នោះ​ទេ​។​

​អ្នកគ្រប់គ្រង​រូប​នេះ​ បាន​បញ្ជាក់​ដែរ​ថា​ ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្លឹ​ប​កំសាន្ដ​បាញ់កាំភ្លើង​នេះ​ មាន​ដូច​ជា​ កន្លែង​បាញ់កាំភ្លើង​លក្ខណៈ​ក្នុង​ និង​ក្រៅ​បន្ទប់​ជា​ច្រើន​ទូ​,​ កន្លែង​សម្រាប់​ហ្វឹកហាត់​បាញ់កាំភ្លើង​ទូ​,​ បាញ់​ធ្នូរ​ និង​កន្លែង​កាំភ្លើង​វ៉ាំ​ង​ដឺ​ឡុ​ង​ផង​ដែរ​។​

​បើ​តាម​ការ​លើក​ឡើង​របស់​ លោក​ សុខ​ ខេ​ម​រិ​ន​ ក្លឹ​ប​កំសាន្ដ​នេះ​ផង​ដែរ​ ក៏​បង្កើត​ឲ្យ​មាន​បន្ទប់​ពិសារ​តែ​លក្ខណៈ​ VIP​ ភោជនីយដ្ឋាន​ បន្ទប់​ប្រជុំ​ បន្ទប់ទទួលភ្ញៀវ​ និង​ផ្សារ​ទំនិញ​ពាណិជ្ជកម្ម​ជាដើម​ ដើម្បី​កាន់តែ​ផ្ដល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ សម្រាប់​ការ​មក​ជាវ​នូវ​សម្ភារ​ផ្សេង​ដែល​ប្រើប្រាស់​ជាមួយ​កាំភ្លើង​ផង​ដែរ​។​

​ក្លឹ​ប​កម្សាន្ត​ទីលាន​បាញ់កាំភ្លើង​អន្ដរជាតិ​ភ្នំពេញ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ ក្រុមហ៊ុន​ឯកជន​របស់​កម្ពុជា​ សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​របស់​ចិន​ ដោយ​ទទួល​បាន​សិទ្ធិ​អនុ​ញ្ញា​ពី​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ និង​នាយ​ឧត្តមសេនីយ៍​ សន្ដិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផង​ដែរ​ ដោយ​បញ្ជាក់​ពី​ភាព​ស្របច្បាប់​ និង​ត្រឹមត្រូវ​របស់​ក្លឹ​ប​នេះ​ ៕

 

ចំនួនអ្នកទស្សនា

    20583417

  • ថ្ងៃនេះ7431
  • ម្សិលមិញ6261
  • សប្តាហ៍នេះ25811
  • ខែនេះ140961
  • ឆ្នាំនេះ140961
  • សរុប20583417