ក្រចេះ៖ សាកសពក្មេងស្រីអាយុ៤ឆ្នាំ ស្របាលគ្នាចំនួន២នាក់ ត្រូវបានអ្នកភូមិស្រង់ចេញពីក្នុងទឹកអូរ នៅខាងក្រោយភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះបន្ទាប់ពីពួកគេ បានជួបហេតុការលង់ ទឹកអូរ អស់រយៈពេលជាង១ម៉ោងទើបរាវរកឃើញ។
នគរបាលបាននិយាថានៅថ្ងៃកើតហេតុថ្ងៃទី៩ ខែមេសា ស្របពេលដែលឪពុកម្តាយមិននៅកុមារីរងគ្រោះទាំងពីរនាក់បាននាំគ្នាចុះទៅងូតទឹកអូរនៅខាងក្រោយភូមិក៏លង់ស្លាប់បង្កការភ្ញាក់ផ្អើលតែម្តង។
នគរបាលបានបន្តថា ឪពុកម្តាយកុម៉ារីរងគ្រោះទាំងពីរនាក់ មានមុខរបរជាកម្មករនៅ ក្រុមហ៊ុនស្នាក់នៅផ្ទះជិតគ្នាក្នុងភូមិឃុំកើតហេតុជាមួយគ្នា។ អ្នកភូមិនៅតំបន់នោះបានប្រាប់នគរបាលថាក្រោយបាត់ក្មេងស្រីទាំងពីរនាក់ ដែលនៅផ្ទះជិតគ្នាមានរយៈពេលជាង១ម៉ោង ក៏កើតមានការផ្អើលឆោឡោ។ ភ្លាមៗនោះអ្នកភូមិបាននាំគ្នាដើររកហើយកើតការសង្ស័យ ក៏ចុះ រាវក្នុងទឹកអូរ ឃើញពួកគេទាំងពីរស្លាប់ក្នុងបាតអូរតែម្តង ៕