ក្រចេះ៖ រថយន្តដឹកឈើប្រណិតមួយគ្រឿង បុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅហ្នឹងកន្លែងកើតហេតុ។ ឧបទ្ទវហេតុខាងលើបានកើតឡើងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសោបលើ ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ចំណែកអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់។
នគរបាលបានឱ្យដឹងថាជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះឈ្មោះ ឈួន ឆេង អាយ៦១ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើត្រូវបានរថយន្តដឹកឈើបុកអូសជាច្រើនម៉ែត្របណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែង។
នគរបានបន្តថានៅវេលាម៉ោងកើតហេតុមានរថយន្តសាំយ៉ុងដឹកឈើពេញព្រៀបមួយគ្រឿងបានបើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុរថយន្ដឈើនោះក៏បានទៅបុកជាមួយម៉ូតូដែលកំពុងបើកបរបញ្ច្រាស់ទិសគ្នាបង្កឱ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់នៅក្រោមរថយន្ត។ ភ្លាមៗនោះ អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញណក្រោយកើតហេតុភ្លាមបានរត់គេចខ្លួនបាត់។ វត្ថុតាងបង្កទាំងពីរត្រូវបាននគរបាលនាំមករក្សាទុកបណ្តោះអាសន្នដោយរង់ចាំដោះស្រាយនៅពេលក្រោយ ៕