សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ រួម​ទាំង​ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ និង​នគរបាល​ បាន​ប្រារព្ធ​ពិធីសូត្រមន្ត​ បង្សុកូល​ និង​រាប់បាត្រ​ព្រះសង្ឃ​១០១​អង្គ​

10-April-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ រួម​ទាំង​ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ និង​នគរបាល​ បាន​ប្រារព្ធ​ពិធីសូត្រមន្ត​ បង្សុកូល​ និង​រាប់បាត្រ​ព្រះសង្ឃ​១០១​អង្គ​ ក្នុង​ឱកាស​នៃ​ការ​ឈាន​ជិត​ចូល​មក​ដល់​នៃ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ គ​.​ស​២០១៩​ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ ៦​កើត​ ខែចេត្រ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១០​ ខែមេសា​ ឆ្នាំ​២០១៩​។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ អញ្ជើញ​ធ្វើ​ពិធី​បូជា​ទាន​ ធូប​ ផ្កា​ផ្ញី​ និង​គ្រឿង​សក្ការៈ​ជា​ច្រើន​ទៀត​ ថ្វាយ​ព្រះ​សម្មាស​ម្ពុ​ធ​ ទេព្តា​ និង​វត្ថុ​សក្ដិ​សិទ្ធ​ក្នុង​លោក​ ហើយ​បន្ទាប់​មក​ លោក​អាចារ្យ​អធិបតី​ បាន​ធ្វើ​ពិធីបួងសួង​ និង​និមន្ត​ព្រះសង្ឃ​ប្រទាន​និច្ចសីល​ សូត្រ​មន្ត​ប្រោស​ព្រំ​បុ​ទម​ពរ​ជ័យ​សិរី​ស​ង្គ​ល​ជូន​សម្ដេច​ ថ្នាក់ដឹកនាំ​ មន្ត្រី​ និង​មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ​។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ទាំងអស់​បាន​ធ្វើ​ពិធី​សូត្រ​ព្រះធម៌​ឧទ្ទិស​កុសល​ថ្វាយ​ និង​ជូន​ ព្រះ​វិញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ​ ថ្នាក់ដឹកនាំ​ជាតិ​ ថ្នាក់ដឹកនាំ​ក្រសួង​ម​ហ​ផ្ទៃ​ មន្ត្រី​ និង​នគរបាល​ជាតិ​ គ្រប់​ជំនាន់​ និង​បាន​បន្ត​និមន្ត​សម្ដេចព្រះសង្ឃរាជ​ និង​ព្រះសង្ឃ​ ធ្វើ​ពិធីរាប់បាត្រ​ព្រះសង្ឃ​ចំនួន​១០១​អង្គ​ក្នុង​បរិយាកាស​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​យ៉ាង​ក្រៃ​លែង​បំផុត​។​

​ក្នុង​ទិវា​ប្រកបដោយ​សិរី​សួស្ដី​នេះ​ដែរ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ និង​នគរបាល​ក៏​បាន​អញ្ជើញ​ទស្សនា​ ការ​សម្ដែង​របាំ​ត្រុដិ​ និង​របាំង​ជូនពរ​ សម្ដែង​ដោយ​ក្រុម​សី​ល្បករ​ សី​ល្ប​ការី​ ដើម្បី​កំចាត់​ឧ​ប​ទ្រុប​ចង្រៃ​ ចំរើន​ជោគជ័យ​ សិរី​មង្គល​ ទៅ​តាម​ប្រពៃណី​ និង​ទំនៀម​ពី​បូរាណ​ ក្នុង​ឱកាស​មុន​ឆ្លង​ឆ្នាំ​ចាស់​ ដើម្បី​ចូល​ឆ្នាំ​ថ្មី​ ៕


ចំនួនអ្នកទស្សនា

    20583237

  • ថ្ងៃនេះ7251
  • ម្សិលមិញ6261
  • សប្តាហ៍នេះ25631
  • ខែនេះ140781
  • ឆ្នាំនេះ140781
  • សរុប20583237