កំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហាយឡែនឌ័របុកជាមួយរថយន្តធុនកូរ៉េដឹកទឹកកបណ្តាលឲ្យស្លាប់មនុស្ស៣នាក់ នៅហ្នឹងកន្លែងកើតហេតុ ចំណែកមនុស្ស៥នាក់ផ្សេងទៀតរងរបួសធ្ងន់ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់។ ឧបទ្ទវហេតុខាងលើបានកើតឡើង កាលពីព្រឹកម៉ោង០៥និង១៨នាទីនាថ្ងៃពុធទី១០ ខែមេសា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ០៤ ចន្លោះគីឡូម៉ែត្រលេខ ៦៣-៦៤ត្រង់ចំណុចក្រាំងខ្វាវ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ត្រី តាប់ លន ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខព្រះសីហនុ 2C-7377 អ្នកបើកបរមានឈ្មោះ នី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅ ខេត្តព្រះសីហនុ រថយន្តឈ្នួល (របួសធ្ងន់)។
មានអ្នកដំណើរ ចំនួន០៦នាក់៖
១-ឈ្មោះ ស្រីអូន ភេទស្រី៣០ឆ្នាំ ទីលំនៅភូមិត្នោតថ្មី ឃុំបារាយ ស្រុកបារាយ ខេត្តកំពង់ធំ របួសធ្ងន់
២-ឈ្មោះ ម៉ៃ អនភេទប្រុស អាយុ36ឆ្នាំរស់នៅ ភូមិត្នោតថ្មី ឃុំបារាយខេត្តកំពងធំ(ស្លាប់)
៣-មិនស្គាល់ឈ្មោះ ភេទប្រុស របួសធ្ងន់
៤-មិនស្គាល់ឈ្មោះ ភេទស្រី ស្លាប់នៅកន្លែងកើតហេតុ
៥-មិនស្គាល់ឈ្មោះ ភេទស្រី ស្លាប់នៅកន្លែងកើតហេតុ
៦-មិនស្គាល់ឈ្មោះ ភេទប្រុស របួសធ្ងន់។
រថយន្តខាងលើបើកបរពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចខាងលើបានបុកជាមួយរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខសេរីចាស់ ក.ព8658 អ្នកបើកបររថយន្ដឈ្មោះ ភាព ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅនៅក្នុង ខេត្តកំពង់ស្ពឺ បើកបររបញ្ច្រាសទិសដៅគ្នា (របួសធ្ងន់)។
បច្ចុប្បន្នជនរងគ្រោះរងរបួសកម្លាំងនគរបាលបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ដនិង បន្ដទៅរាជធានីភ្នំពេញ ចំណែកអ្នកស្លាប់ត្រូវបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារ មធ្យោបាយបង្កត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ចាត់ការតាមនីតិវិធីច្បាប់ ៕