ប្តី អារ ក សម្លាប់ ប្រពន្ធ រួច ចងក សម្លាប់ខ្លួន តាម ក្រោយ ( ប្តី បុគ្គលិក​ក្រុមហ៊ុន លក់​ម្រុំ ប្រពន្ធ មុខរបរ​បុគ្គលិក​ធ​នា គារ ABA)

10-April-2019 | ដោយ ពល បញ្ញា

ភ្នំពេញ ៖ នៅ​យប់​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៩ មាន​ហេតុ​ការភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង គឺ​បុរស​ជា ប្តី​បាន​អារ ក សម្លាប់​ប្រពន្ធ រួចហើយ​បានសម្រេច​ចិត្ត ចងក​សម្លាប់​ខ្លួនឯង តាម​ក្រោយ នៅផ្ទះ​ជនរងគ្រោះ ដែល​ស្ថិតនៅ​ក្នុងភូមិ​តា ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។​

 សព ប្តី​ឈ្មោះ លឹម គីម តូ អាយុ ៣៤ ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន លក់​ម្រុំ ស្នាក់​នៅផ្ទះ​អត់​លេខ ផ្លូវលំ ស្ថិតនៅ​ភូមិ​តា ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ មាន​ស្រុកកំណើត​ភូមិ​សេដ្ឋកិច្ច ឃុំ​ឈានមុខ ស្រុក​ត្បែង មានជ័យ ខេត្តព្រះវិហារ ។ សព ប្រពន្ធ​ឈ្មោះ ផល ហ្គិ​ច ស៊ីវ អាយុ ២៦ ឆ្នាំ មុខរបរ​បុគ្គលិក​ធ​នាគារ ABA មាន​ស្រុកកំណើត​ភូមិ​តា ប៊ឹ​ម ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្ត   កណ្តាល មានកូន​ស្រី​ម្នាក់ អាយុ​៣ ឆ្នាំ ស្នាក់នៅ​ជាមួយ​យាយ​។​

 តាម​ការរៀប​រាប់រប​ស់បង​ប្អូន​ជនរងគ្រោះ​ខាង​ស្រី បាន​ឲ្យ​ដឹង ថា ប្តី​ប្រពន្ធ​ទាំងពីរ នាក់​នេះ គឺ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ឈ្លោះប្រកែក គ្នា អស់​រយ​:​ពេល​យូរ​ខែ​មកហើយ មូលហេតុ​ដោយសារតែ​បុរស​ជា​ប្តី​ប្រច័ណ្ឌ​ប្រពន្ធ ។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន ចុះ​ធ្វើ​កោសល វិច័យ ពិនិត្យ​សាកសព ថា​ពិតជា ករណី​ឃាតកម្ម និង​អត្តឃាត ដោយ​បុរស​ជា ប្តី​អា​រក​សម្លាប់​ប្រពន្ធ រួចហើយ បាន​ចងក​សម្លាប់​ខ្លួនឯង​តាម​ក្រោយ ពិតប្រាកដ​មែន​។ បច្ចុប្បន្ន សព ប្រពន្ធ​ត្រូវបាន​បងប្អូន​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល ចំណែក​សព ប្តី ត្រូវបាន​សាច់ញាតិ​យកទៅ​តម្កល់​ធ្វើបុណ្យ នៅ​វត្ត​សំបួរមាស ខណ្ឌដង្កោ ៕

ចំនួនអ្នកទស្សនា

    20582647

  • ថ្ងៃនេះ6661
  • ម្សិលមិញ6261
  • សប្តាហ៍នេះ25041
  • ខែនេះ140191
  • ឆ្នាំនេះ140191
  • សរុប20582647