សៀមរាប៖ ក្មេងស្រីអាយុ៧ឆ្នាំម្នាក់ បានលង់ទឹកស្រះស្លាប់ នៅខាងត្បូងវត្តប្រាសាតត្រាំកង់ ចម្ងាយប្រហែល៣៥ម៉ែត្រ ស្ថិតនៅក្នុងភូមិត្រាំកង់ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩។
លោកវរសេនីយ៍ឯក ជី បេងជន អធិការនគរបាលស្រុកបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ជី ស្រីលីន ភេទស្រី អាយុ០៧ឆ្នាំ ស្រុកកំណើតនៅខេត្តកំពង់ស្ពឺ បានមករស់នៅផ្ទះជួល ក្នុងក្រុងសៀមរាប ជាមួយឪពុកម្តាយ ហើយបានមកលក់សម្ភារៈបញ្ចុះសីមានិងដូរលុយនៅវត្តប្រាសាទត្រាំកង់។
លោកបានបន្តថាក្រោយពីកើតហេតុលោកបានឲ្យកម្លាំងនគរបាលទៅពិនិត្យនិងស្រាវជ្រាវឃើញថាជនរងគ្រោះបានចុះទៅដងទឹកហើយរអិលជើងធ្លាក់ទីក្នុងស្រះបណ្តាលឲ្យលង់ស្លាប់តែម្តង។ ករណីនេះមកពីការធ្វេសប្រហែសរបស់ម្តាយបណ្តោយឲ្យកូនទៅដងទឹកទើបបណ្តាឲ្យមានករណីនេះកើតឡើង ៕