កម្លាំង​នគរបាល​គ្រឿងញៀន​បញ្ជូន​ខ្លួន​ជនសង្ស័យ​៦​នាក់​ ទៅ​សាលាដំបូង​ខេត្ត​

10-April-2019 | ដោយ ពលមនសិការ

​សៀមរាប​៖​ ជនសង្ស័យ​ចំនួន​៦​នាក់​ ពាក់ព័ន្ធ​ករណី​រក្សា​ទុក​ ជួញដូរ​ ចាត់ចែង​ និង​ប្រើប្រាស់​គ្រឿងញៀន​ ត្រូវ​បាន​កម្លាំង​នគរបាល​ នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ កាលពី​ថ្ងៃ​ទី​៩​ ខែមេសា​ ឆ្នាំ​២០១៩​។​

​មន្ត្រី​នគរបាល​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទាំង​៦​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ក្រុង​សៀមរាប​ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៨​ ខែមេសា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​សួន​លក់​ផ្កា​ ស្ថិត​នៅ​ភូមិក​ក្រាញ់​ សង្កាត់​សៀមរាប​ និង​នៅ​លំនៅ​ដ្ឋា​ន​ភូមិ​វត្ត​ស្វាយ​ សង្កាត់​សៀមរាប​ ក្រុង​/​ខេត្តសៀមរាប​។​

​មន្ត្រី​នគរបាល​ដដែល​បន្ត​ថា​សង្ស័យ​ចំនួន​០៦​នាក់​រួម​មាន​ទី​១-​ឈ្មោះ​ ម៉ែ​ន​ រស្មី​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៩​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​ភូមិ​វត្ត​ស្វាយ​ សង្កាត់​សៀមរាប​ ក្រុង​/​ខេត្ត​សៀម​ រាប​(​រក្សា​ទុក​ ជួញដូរ​និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​),​ ទី​២-​ឈ្មោះ​ ហេង​ ហូ​ហៅ​ហឿ​ន​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៩២​ មុខរបរ​បុគ្គលិក​ថែរ​សួនផ្កា​ទីលំនៅ​ ភូមិក​ក្រាញ់​ សង្កាត់​សៀមរាប​ ក្រុង​/​ខេត្តសៀមរាប​(​រក្សា​ទុក​ ចាត់ចែង​និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​),​ ទី​៣-​ឈ្មោះ​ ហេង​ ចិន​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៩៧​ មុខរបរ​បុគ្គលិក​ថែរ​សួនផ្កា​ ទីលំនៅ​ភូមិក​ក្រាញ់​ សង្កាត់​សៀមរាប​ ក្រុង​/​ខេត្តសៀមរាប​ (​ចាត់ចែង​និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​),​ ទី​៤-​ឈ្មោះ​ សឿង​ ទូច​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៩៣​ មុខរបរ​បុគ្គលិក​ថែរ​សួនផ្កា​ ទីលំនៅ​ភូមិក​ក្រាញ់​ សង្កាត់​សៀមរាប​ ក្រុង​/​ខេត្តសៀមរាប​ (​ចាត់ចែង​និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​),​ ទី​៥-​ឈ្មោះ​ យន់​ សី​ម៉ា​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៩៣​ មុខរបរ​បុគ្គលិក​ថែរ​សួនផ្កា​ ទីលំនៅ​ភូមិក​ក្រាញ់​ សង្កាត់​សៀមរាប​ ក្រុង​/​ខេត្តសៀមរាប​ (​ចាត់ចែង​និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​ និង​ទី​៦-​ឈ្មោះ​ ជឿន​ ណូ​ច​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​២០០៤​ មុខរបរ​បុគ្គលិក​ថែរ​សួនផ្កា​ ទីលំនៅ​ភូមិក​ក្រាញ់​ សង្កាត់​សៀមរាប​ ក្រុង​/​ខេត្តសៀមរាប​ (​ចាត់ចែង​ និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​ ។​

​កម្លាំង​នគរបាល​ជំនាញ​បាន​ដកហូត​វត្ថុ​តាងៈ​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​០៤​កញ្ចប់​ ស្មើនឹង​ទំងន់​១៤,១​ក្រាម​ (​ទំងន់​សុទ្ធ​),​ ថ្នាំ​គ្រាប់​យ៉ា​ម៉ា​ចំនួន​០១​គ្រាប់​ ស្មើនឹង​ទម្ងន់​០,១​ក្រាម​ (​ទម្ងន់​សុទ្ធ​),​ កញ្ឆា​ក្រៀម​ចំនួន​០១​កញ្ចប់​ ស្មើនឹង​ទម្ងន់​០,៣​ក្រាម​ (​ទម្ងន់​សុទ្ធ​),​ ឧបករណ៍​ប្រើប្រាស់​ និង​សម្ភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​,​ ដាវ​ដែក​ចំនួន​០២​ដើម​ និង​ទូរស័ព្ទ​ដៃ​ចំនួន​០៧​គ្រឿង​ ៕


ចំនួនអ្នកទស្សនា

    20584967

  • ថ្ងៃនេះ8981
  • ម្សិលមិញ6261
  • សប្តាហ៍នេះ27361
  • ខែនេះ142511
  • ឆ្នាំនេះ142511
  • សរុប20584967