អគ្គស្នងការ​នគរបាល​ជាតិ​ អំពាវនាវ​ដល់​ស្នងការ​គ្រប់​រាជធានី​ខេត្ត​ ត្រូវ​អន្តរាគមន៍​ ឲ្យ​បាន​ទាន់​ ពេលវេលា​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ​

11-April-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​អំពាវនាវ​ដល់​គ្រប់​ស្នងការ​រាជធានី​ខេត្ត​ទាំងអស់​ត្រូវ​បង្កើន​ការ​ការពារ​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា​ និង​ត្រូវ​បង្កា​ឲ្យ​បាន​រាល់​បទល្មើស​ផ្សេង​ នៅ​តាម​វត្ត​អារាម​ ទី​សាធារណៈ​និង​ទី​រមណី​ដ្ឋា​ន​ផ្សេងៗ​ ដែល​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ទៅ​កម្សាន្ត​។​

​ក្រោយ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​ផែនការ​ការពារ​សុវត្ថិភាព​ សន្តិសុខ​ សណ្តាប់ធ្នាប់​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ នា​ព្រឹក​ថ្ងៃ​ទី​១១​ ខែមេសា​ ឆ្នាំ​២០១៩​ នៅ​សាល​ប្រជុំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដោយ​មាន​គ្រប់​នាយកដ្ឋាន​ ស្នងការ​រាជធានី​-​ខេត្ត​ចូលរួម​នោះ​ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ឃឿ​ន​ បាន​លើក​ឡើង​ថា​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​សង្កត់ធ្ងន់​ក្នុង​កិច្ចប្រជុំ​នេះ​ថា​ គ្រប់​រាជធានី​ខេត្ត​ ទាំងអស់​ត្រូវ​បង្កើន​ការ​ការពារ​សន្ដិសុខ​ សណ្ដាប់ធ្នាប់​ ជូន​ប្រជាពលរដ្ឋ​ និង​សង្គម​ជាតិ​ គឺជា​កាតព្វកិច្ច​ដែល​មិន​អាច​ខ្វះខាត​របស់​កម្លាំង​នគរបាល​ និង​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​នោះ​ឡើយ​។​

​លើស​ពី​នេះ​ទៀត​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ អគ្គស្នងការ​ បាន​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​ថ្នាក់ដឹកនាំ​នគរបាល​ត្រូវ​បែងចែក​កម្លាំង​ឲ្យ​បាន​ច្បាស់លាស់​វេន​ប្រចាំការ​ ប្រចាំ​បញ្ជា​ដើម្បី​អន្ដរាគមន៍​ឲ្យ​ទាន់​ពេល​ជួយ​ប្រជាពលរដ្ឋ​នៅ​ពេល​មាន​ហេតុការណ៍​អ្វី​កើតឡើង​ ហើយ​ពិសេស​ជាង​នេះ​ទៀត​នោះ​ត្រូវ​អប់រំ​ប្រជា​ពល​ដ្ឋ​បន្ថែម​ទៀត​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ អំពី​គ្រោះថ្នាក់​ចរាចរណ៍​ និង​អគ្គិភ័យ​ជាដើម​ផង​ដែរ​។​ ​ខណៈ​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ជា​បណ្តើៗ​ហើយ​នោះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ ក៏​បាន​ណែនាំ​ដល់​នគរបាល​ត្រូវ​ដាក់​ពង្រាយ​យ៉ាង​យកចិត្តទុកដាក់​ ដើម្បី​ត្រួតពិនិត្យ​អ្នកបើកបរ​ ពិសេស​កុំ​ឲ្យ​បើកបរ​លើស​ល្បឿន​កំណត់​ និង​ហាម​ដាច់ខាត​ការ​បើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជាដើម​ ៕

ចំនួនអ្នកទស្សនា

    20582187

  • ថ្ងៃនេះ6201
  • ម្សិលមិញ6261
  • សប្តាហ៍នេះ24581
  • ខែនេះ139731
  • ឆ្នាំនេះ139731
  • សរុប20582187