បន្ទាយមានជ័យ៖ ផ្ទះប្រជាពលរដ្ឋចំនួន៥៤ខ្នង ត្រូវបានរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៅខេត្តបន្ទាយមានជ័យ។
ខេត្តបន្ទាយមានជ័យមានស្រុកចំនួន២មានភ្លៀងធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់បណ្តាលប៉ះពាល់២ស្រុកដែលខូចខាតផ្ទះសំបែងប្រជាពលរដ្ឋ៥៤ខ្នងខូចខាតធ្ងន់ធ្ងរ១០ខ្នង និងរោងម៉ាស៊ីន២កន្លែងម៉ូតូ២គ្រឿង។
ស្រុកមង្គលបូរីប៉ះពាល់២ឃុំមាន១.ឃុំអូរប្រាសាទប៉ះពាល់១ខ្នងប៉ើងដំបូល ២.ឃុំរហាត់ទឹកប៉ះពាល់៣ភូមិមាន១.ភូមិអូរដង្កខូចខាត១ខ្នងធ្ងន់ធ្ងរ និងម៉ូតូ២គ្រឿងខូចខាតទាំងស្រុង ២.ភូមិថ្នល់បតខូចខាត៨ខ្នងក្នុងនោះរោងម៉ស៊ីន២កន្លែងត្រូវបានប៉ើងដំបូល ៣.ភូមិរហាត់ទឹកខូចខាត៣ខ្នងប៉ើងដំបូល។ ស្រុកស្វាយចេកប៉ះពាល់ខូចខាត៤០ខ្នងដែលនៅភូមិ.ឃុំតាបែន។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានប្រាប់ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ថា៖ក្រោយពេលទទួលព័ត៌មាននៅឃុំរហាត់ទឹករងគ្រោះដោយខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះសំបែងបងប្អូនប្រជាពលរដ្ឋពេលនេះកងកម្លាំងបានចុះអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយខ្យល់កន្ត្រាក់ដោយជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ ៕